De Gea បានធ្វើដំណើទៅប្រទេសអេស្ប៉ាញទៅមើលប្រពន្ធសម្រាលកូនដំបូងរបស់ខ្លួននៅទីនោះ និងចំណាយពេលមើលថែរួមទាំង កិច្ចការផ្សេងៗ ខណៈដែលការប្រកួតនៅសល់ក្នុងមីនានេះនឹងធ្លាក់មកឲ្យ Dean Henderson ទទួលជំនួស។
Dean Henderson នឹងលេងជំនួស David De Gea ក្នុងការប្រកួតទៃាំងនៅខែមីនានេះបើតាមការផ្សាយរបស់កាសែត MAnchester Evening News។ De Gea ដែលបង្ហាញទម្រង់លេងម្ដងលិច ម្ដងអណ្ដែតនោះនឹងទុកភារៈកិច្ចនេះឲ្យសិស្សប្អូនខណៈដែលខ្លួនបានធ្វើដំណើទៅអេស្ប៉ាញជាមួយមិត្តស្រី Edurne ដែលសម្រាលកូនដំបូង។
ឱកាសនៃការបង្ហាញទម្រង់លេង តាមការចង់បានរបស់ Henderson មកដល់ហើយ ខណៈមួយខែនេះរូបគេត្រូវរ៉ាប់រង់តំបន់ចាំទី ហើយលេងល្អឬមិនល្អក៏ត្រូវមើលលើការប្រកួតនេះដែរ។ ខាងក្រោមជាការប្រកួតទាំងអស់ដែល Henderson ត្រូវទទួលជំនួស De Gea៖
- Man City vs Man United (March 7)
- Man United vs AC Milan (March 11)
- Man United vs West Ham (March 14)
- AC Milan vs Man United (March 18)
- Leicester City vs Man United (March 21)