ចូលក្នុងខែមីនានេះក្រុមបិសាចក្រហមនឹងមានកាលវិភាគប្រកួតមមារញឹក ទាំង Premier League, Europa League និង FA Cup ហើយខាងក្រោមនេះគឺជាការវិភាគជម្រើស១១នាក់របស់ក្លិបដែលអាចចូលលេងញឹកញាប់ ហើយកីឡាករមួយចំនួនដូចជា Martial, Pogba ...អាចនឹងបាត់បង់តំណែងក្នុង១១នាក់។
អ្នកចាំទី៖ David de Gea
អ្នកចាំទីជម្រើសអេស្បាញនៅតែជាអ្នកចាំទីសំណប់ចិត្តរបស់ Ole Gunnar Solskjaer ទោះបីជាគាត់មានទម្រង់លេងធ្លាក់ចុះក៏ដោយ ហើយ Dean Henderson នឹងត្រូវដោះស្រាយសម្រាប់ការបង្ហាញខ្លួនក្នុងពាន FA Cup ឬក៏ Europa League ម្តងម្កាល។
ខ្សែការពារ៖ Aaron Wan-Bissaka, Victor Lindelof, Harry Maguire, Luke Shaw
យើងមិនរំពឹងថានឹងមានការផ្លាស់ប្តូរច្រើននៅផ្នែកកំផែងខាងក្រោយទាំងបួន ខណៈដែលលោក Solskjaer នឹងមិនទម្លាក់ Lindelof ពីជម្រើស១១នាក់ទុកសម្រាប់ Eric Bailly នាពេលអនាគតនោះទេ។ កង្វះភាពខ្លាំងកាយសម្បទាពីធម្មជាតិនៅតែជាបញ្ហាធំបំផុតរបស់ខ្សែការពារសញ្ជាតិកូដឌីវ័ររូបនេះ។
ខ្សែបម្រើ៖ Scott McTominay, Fred, Bruno Fernandes
Paul Pogba នឹងត្រូវអវត្តមានរយៈពេលពីរបីសប្តាហ៍ទៀត ជាមួយនឹងការរងរបួសសាច់ដុំដូច្នេះ Fred និង McTominay ទំនងជាចាប់ផ្តើមការប្រកួតភាគច្រើនរបស់ក្រុម Manchester United នៅខែមីនា។
ប្រយុទ្ធ: Mason Greenwood, Edinson Cavani, Marcus Rashford
Anthony Martial ហាក់មិនបានបង្ហាញទម្រង់លេងបានល្ងនោះទេ ហើយគាត់នឹងបាត់បង់កន្លែងក្នុងជម្រើស១១នាក់របស់ខ្លួន។ Cavani ទំនងជាត្រូវមានភារកិច្ចដឹកនាំក្នុងតំបន់ប្រយុទ្ធជួរនៅខែនេះ។ ប្រយុទ្ធស្លាបសម្រាប់ Man Utd មិនខ្វះទេ ព្រោះឆ្វេង Marcus Rashford នឹងកាន់កាប់ផ្ដាច់មុខ ហើយខាងស្ដាំ Greenwood ខណៈការប្រកួតមួយចំនួន Daniel James រ៉ាប់រង៕