ពាន​រង្វាន់សម្ដេច ហ៊ុន សែន​ថ្នាក់​ខេត្តឈាន​ដល់​អាទិត្យ​ទី​៣ ជំនួបកក្រើក​គឺ មន្ទីរ អយក ខេត្តកំពង់ឆ្នាំងប៉ះ ភ្នំពេញហ្គាឡាក់ស៊ី

គិត​មក​ដល់​ពេល​នេះពាន​រង្វាន់​សម្ដេចហ៊ុន សែនលើក​ទី​១៥​ថ្នាក់​ខេត្តឈាន​ដល់​សប្ដាហ៍​ទី​៣​ហើយ​ខណៈ​ដែល​នៅ​ថ្ងៃ​អង្គារ៍​ទី​២​ខែ​មីនាឆ្នាំ២០២១​នេះ​មាន៤គូត្រូវ​ជួប​គ្នា​លើ​កីឡដ្ឋាន៤ផ្សេង​គ្នា។

152740814_1545390025650847_7326178631126983201_o

ក្រុម​ទាំង​៨​ត្រូវ​ជាសបួន​គូគឺ​លេង​នៅ​វេលា​ម៉ោង៣​និង​០០​នាទី​រសៀល​ទាំងអស់​ខណៈដែល​ក្រុម​គួរចាប់​អារម្មណ៍​ជាគេ​គឺ មន្ទីរ អយក ខេត្តកំពង់ឆ្នាំងត្រូវជួបគ្នា​ជាមួយក្រុមភ្នំពេញហ្គាឡាក់ស៊ីនៅ​ទីលាន វិទ្យាល័យ ហ៊ុន សែនកំពង់ត្រឡាច។ ភ្នំពេញហ្គាឡាក់ស៊ី​ឆ្លង​កាត់​២​ប្រកួត​កន្លង​មក ឈ្នះ​១​និង​ស្មើ​មួយ ឈរកំពូលតារាង​ពូល​ ក ខណៈ​ខេត្តកំពង់ឆ្នាំង​វិញ​ឈ្នះ​មួយ​និង​ចាញ់​មួយឈរ​លេខ​៣។

Photo_2021 03 02_12 04 56

ចំណែកការ​ប្រកួតនៅ​ទីលាន​វិទ្យាល័យនេតយ៉ង់ ​ម្ចាស់​ផ្ទះ ស.ស.យ.ក ខេត្តបាត់ដំបង ត្រូវ​ទទួលស្វាគមក្រុមជិត​ខាងមក​ពី​ខេត្តបន្ទាយមានជ័យ។ បាត់​ដំបង់​រក្សា​បាន​ជ័យជម្នះ​ទាំង២​ក្នុង​ការ​ប្រកួតកន្លង​មក​មាន​៦​ពិន្ទុឈរ​កំពូល​តារាង​ពូល ខ បន្ទាយមានជ័យឈ្នះមួយ​និង​ស្មើ​មួយ​ឈរ​លេខ​២​។

Photo_2021 03 02_11 50 49

សៀមរាប អេហ្វស៊ី​ដែល​ទើប​លេង​បាន​មួយ​ប្រកួត​ហើយ​ចាញ់​នោះនៅក្នុង​ពូល​ គ នឹង​ត្រូវជួប​​ក្រុមខេត្តឧត្តរមានជ័យដែល​ទទួល​បាន​លទ្ធផល​ឈ្នះក្នុង​កាសរ​ប្រកួត​ទី១​របស់​ខ្លួន​។ នៅ​ទីលានវិទ្យាល័យ កោះកុង ក្រុមកោះកុងអេហ្វស៊ី​ត្រូវ​ទទួល​ក្រុម មន្ទីរ អយក ខេត្តកំពត។

ការប្រកួតទាំងពីរត្រូវបានលើកពេល សម្រាប់កាលបិច្ឆេទប្រកួត នឹងជម្រាបជូនពេលក្រោយ

ឆ្លងកាត់​២​ប្រកួតកន្លងមកកោះកុង​ឈ្នះ​ទាំង២​ប្រកួតឈរ​លេខ​២​បាន​៦​ពិន្ទុស្មើ​ក្រុមខេត្តកែបតែចាញ់​គ្រាប់បាល់ស៊ុត​បញ្ចូល​ទី ខណៈ​ខេត្តកំពត​ចាញ់ទាំង២​ប្រកួតឈរ​បាត់​តារាង​ពូល ង។ ការ​ប្រកួត​នឹង​ធ្វើ​ការ​ផ្សាយផ្ទាល់​តាម​រយៈ AMS SPORT, CNCC, និង​កម្ពុជាថ្មី៕