ជំនួបបិសាចក្រហម Manchester United លេងស្មើជាមួយតោខៀវ Chelsea រំលងផុត៣ថ្ងៃទៅហើយ ប៉ុន្តែវគ្គប្រទាញប្រទង់គ្នាត្រង់ចំណុចបាល់ប៉ះដៃហើយអាជ្ញាកណ្ដាលមិនផ្ដល់បាល់ប៉េណាល់ទីឲ្យ Man Utd នៅតែបន្តសម្ដែងក្នុងបណ្ដាញសង្គម។
កាសែតមួយសរសេរថា ក្រុមបិសាចក្រហម Manchester United ត្រូវបានគេប្លន់អស់២ពិន្ទុ ពីការមិនបានទទួលបាល់ពិន័យ១១ម៉ែត្រ ដោយលោកអាជ្ញាកណ្តាល Stuart Atwell បានបដិសេធមិនផ្តល់បាល់ប៉ាណាល់ទី១១ម៉ែត្រលើដៃរបស់ Callum Hudson-Odoi ។
-Solskjaer និង Shaw បន្ទោសមន្រ្តីរៀបចំការប្រកួត៖
លោក Ole Gunnar Solskjaer និង ខ្សែការពារ Luke Shaw បានធ្វើការរិះគន់ចំពោះឧប្បត្តិហេតុនេះ ក្រោយចប់ការប្រកួតខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបានអះអាងថា លោក Atwell និយាយ៖ " ខ្ញុំលឺច្បាស់ អាជ្ញាកណ្តាលបានប្រាប់ Harry Maguire ថាគាត់មិនហ៊ានផ្តល់ ប៉េណាល់ទី ដល់ Man Utd ទេពីព្រោះគាត់ខ្លាចប្រតិកម្មនិង ការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយនិងអ្នកគាំទ្រប្រសិនបើគាត់ឱ្យ "
-Bailly កំពុងស្ថិតលើផ្លូវបន្តកុងត្រាថ្មីជាមួយ Man Utd
យោងតាមសារព័ត៌មាន The Sun បាន ឲ្យដឹង ថាបិសាចក្រហមកំពុងពិភាក្សាជាមួយ Eric Bailly លើកិច្ចសន្យារយៈពេលវែងថ្មី។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្សែការពារសញ្ជាតិកូដឌីវ័រនៅ Old Trafford នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ។
- Dalot អាចលេងតទល់ជាមួយក្លិបចាស់ United បាន
Diogo Dalot មានសិទ្ធិលេងជាមួយ Man United សម្រាប់ AC Milan នៅ Europa League ទោះបីត្រូវបានខ្ចីជើងពីក្រុមបិសាចក្រហមដោយសារលក្ខខណ្ឌនៃកិច្ចព្រមព្រៀងខ្ចីជើងបណ្តោះអាសន្នក៏ដោយ។