ហុងដា បានយកក្រុមហ៊ុន PARK ទៅបើកនិងផ្សព្វផ្សាយនៅប្រទេសជប៉ុនដើម្បីរកមូលនីធិមកជួយកុមារមកពីគ្រប់ទិសទីក្នុងពិភពលោកឲ្យមានឱកាសលេងបាល់ទាត់ឬកីឡាផ្សេងទៀតតាមរយៈបេសកកម្មវិនីយោគលើម៉ាកសម្រាប់កីឡា។
PARK គឺជាក្រុមហ៊ុនលក់សម្លៀកបំពាក់មួយ ដែលប្រើប្រាស់ពាក្យស្លោក៖"បាល់ទាត់ផ្លាស់ប្ដូរពិភពលោក“Soccer can change the world” ។ ក្រុមហ៊ុនមួយនេះ ប្រើប្រាស់កាកសំណល់សម្រាម មកធ្វើជាផលិតផលដើម្បីលក់ហើយប្រាក់ចំណេញបានពីការលក់ចំនួន 50% នឹងបរិច្ចាគឲ្យទៅខាងមូលនីធិទ្វីបអាហ្វ្រិកដើម្បីផ្គត់ផ្គង់ក្មេងៗឲ្យមានឱកាសលេងបាល់ទាត់។
ចក្ខុវិស័យរបស់ក្រុមហ៊ុន PARK គឺសាមញ្ញបំផុតដើម្បីធ្វើឱ្យផលិតផលប្រកបដោយគុណភាព ការទទួលខុសត្រូវ និងច្នៃប្រឌិតដែលអាចឱ្យអ្នកគាំទ្របាល់ទាត់រាប់ពាន់លាននាក់ ផ្លាស់ប្តូរពិភពលោកដោយគ្រាន់តែទិញឧបករណ៍ដែលពួកគេត្រូវការដើម្បីលេងកីឡាដែលពួកគេចូលចិត្ត។
នេះគឺជាបេសកកម្មមួយក្នុងចំណោមបេសកកម្មសប្បុរសធម៌ជាច្រើនដែល អតីតកីឡាករជម្រើសជាតិជប៉ុនរូបតែងតែធ្វើ។ ក្រុមហ៊ុន PARK បានផ្សព្វផ្សាយជាង៣៦ប្រទេសហើយដែលរួមមានទាំងកម្ពុជាយើងផងដែរ៕