" ខ្ញុំលឺច្បាស់ អាជ្ញាកណ្តាលបានប្រាប់ Harry Maguire ថាគាត់មិនហ៊ានផ្តល់ ប៉េណាល់ទី ដល់ Man Utd ទេពីព្រោះគាត់ខ្លាចប្រតិកម្មនិង ការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយនិងអ្នកគាំទ្រប្រសិនបើគាត់ឱ្យ " នេះគឺជាសម្ដីរបស់ខ្សែការពារ Luke Shaw និយាយក្រោយពេលក្រុម Manchester United ស្មើដោយគ្មានគ្រាប់បាល់ជាមួយ Chelsea កាលពីយប់មិញ។
"Harry បាននិយាយថាមន្រ្តីការប្រកួតបានប្រាប់ថាបើតាម VAR វាជាបាល់ប៉េណាល់ទីហើយ ដូច្នេះខ្ញុំមិនប្រាកដថាមានអ្វីកើតឡើងទេ។ ខ្ញុំមិនយល់ពីមូលហេតុការប្រកួតត្រូវបញ្ឈប់នោះទេ។ ប្រសិនបើបញ្ឈប់ការប្រកួតនោះ អ្នកគិតថាវានឹងត្រូវប៉េណាល់ទីហើយ ពីព្រោះ យើងមានបាល់ហើយយើងកំពុងវាយបកសម្រុកមកវិញ"។
"វាពិតជាច្របូកច្របល់ជាមួយ VAR នេះ។ ប្រសិនបើវាមិនមែនជាប៉េណាល់ទីទេ ពួកគេក៏អាចបន្តលេងបានដែរ។ ពួកគេក៏ប្រហែលជាមិនបញ្ឈប់លំហូរនៃការប្រកួតដែរ។ ខ្ញុំមិនបានត្អូញត្អែរអ្វីទេ ព្រោះក្រុមទាំងពីរសមតែមិនទទួលបានជ័យជម្នះនោះទេ” ។
ទាក់ទងទៅនឹងការប្រកួតត្រង់ចំណុចបាល់ប៉ះដៃ! ដំបូងឡើយលោក Stuart Atwell មិនបានកត់សំគាល់ពីឧប្បត្តិហេតុនេះទេ ហើយគាត់ត្រូវបានគេប្រាប់ឱ្យពិនិត្យឱ្យបានដិតដល់អំពីករណីនេះនៅទីតាំងដាក់ VAR ។ បន្ទាប់មកអាជ្ញាកណ្តាលបានសម្រេចចិត្តមិនផ្ដល់ការពិន័យទោះបីជា Callum Hudson-Odoi ដៃប៉ះបាល់យ៉ាងច្បាស់ក៏ដោយ៕
ទស្សនាវីដេអូហាយឡាយខាងក្រោម៖