គ្រូបង្វឹកថ្មីសញ្ជាតិអាមេរិក - អាឡឺម៉ង់លោក Thomas Dooley បានសារភាពថា លោកមានការភ្ញាក់ផ្អើលដែលមកដល់ម៉ាឡេស៊ីហើយឃើញថាក្រុមធំដូចជាក្រុម Sri Pahang FC មិនមានរចនាសម្ប័ន្ធល្អៗសម្រាប់កីឡាកររបស់ពួកគេហ្វឹកហាត់ទេ។
យោងតាមសេចក្តីថ្លែងការណ៍មួយនៅក្នុងកាសែត New Straits Times អ្វីដែលក្លិប Sri Pahang មានគឺដូចជាក្លឹបពាក់កណ្ដាលអាជីពមកពីលីគទី៨របស់អាឡឺម៉ង់ ដែលពួកគេមិនមានបន្ទប់ស្លៀកពាក់ និងគ្មានបន្ទប់ទឹកសម្រាប់កីឡាករ។
កន្លែងហ្វឹកហាត់ដែលលោក Dooley និយាយសម្ដៅទៅលើគឺទីលានហ្វឹកហាត់នៅ Taman Gelora, Kuantan, រដ្ឋ Pahang ។
"ខ្ញុំបានមកមើលកន្លែងហ្វឹកហាត់ មិនមានបន្ទប់ផ្លាស់សំលៀកបំពាក់ទេ។ វាគ្រាន់តែជាវាលស្រែមួយដែលមានទឹកចេញពីខាងក្រោយជញ្ជាំងបេតុងប៉ុណ្ណោះ"។
"ខ្ញុំបានសួរថា តើបន្ទប់ផ្លាស់សំលៀកបំពាក់ស្ថិតនៅកន្លែងណា ហើយចម្លើយដែលខ្ញុំទទួលបានគឺថាយើងមិនមានទេ។ បន្ទាប់មកខ្ញុំបានសួរថាតើកីឡាករនឹងផ្លាស់ខោអាវរបស់ខ្លួននៅកន្លែងណា? គេប្រាប់ខ្ញុំថា កិឡាករបោកខោអាវដោយខ្លួនឯង។ ខ្ញុំក៏ប្រាប់ទៅពួកគេវិញថា មិនបានទេត្រូវផ្លាស់ប្ដូរទម្លាប់នេះចេញ"។
គាត់បាននិយាយថា៖"យើងមិនអាចហ្វឹកហាត់នៅលើទីលានបានទេ ព្រោះស្ថានភាពមិនសូវល្អ (ក្រលុកនិងស្មៅវែងៗអត់កាត់) ។ ប៉ុន្តែមានទីលានវាលស្មៅសិប្បនិម្មិត (ក្បែរកីឡដ្ឋាន Darul Makmur) ដែលបានសាងសង់ជាយូរមកហើយ(សឹករេចរឹល)"។ អ្នកចងឱ្យកីឡាករលេងនៅចំពោះមុខអ្នកគាំទ្រ ៨ ម៉ឺននាក់ ប៉ុន្តែពួកគេបោកគក់សម្លៀកបំពាក់ដោយខ្លួនឯង ហើយគ្រាន់តែផ្លាស់ប្តូរសម្លៀកបំពាក់នៅក្នុងឡានប៉ុណ្ណោះ។ ស្ថានភាពនេះគឺប្រហាក់ប្រហែលនឹងក្លឹបលីគទី ៨ អាឡឺម៉ង់ហើយនេះគឺជា Super League ដែលជាលីគធំជាងគេនៅក្នុងប្រទេសម៉ាឡេស៊ី"។
ទោះយ៉ាងណាក្ដី! លោក Dooley នៅតែសប្បាយចិត្តដែលបានមកចូលរួមនៅ Pahang ហើយគាត់សង្ឃឹមថាថ្នាក់ដឹកនាំអាចសាងសង់កន្លែងហ្វឹកហាត់កាន់តែប្រសើរសម្រាប់កីឡាកររបស់គាត់។ តាមពិតគាត់ក៏មានការកោតសរសើរចំពោះវិន័យរបស់កីឡាករ Sri Pahang ដែលបានមកហ្វឹកហាត់មុនម៉ោង ហើយនេះនឹងជួយសម្រួលដល់ការងាររបស់គាត់ក្នុងការកសាងក្រុមខ្លាំងជាងមុន។
“ ខ្ញុំស្នើសុំឱ្យកីឡាករទាំងអស់មកមុន ហើយផ្តល់ឧទាហរណ៍ដល់ពួកគេពីរបៀបដែលកីឡាករ Real Madrid តែងតែមកមុនម៉ោង។ កីឡាករ (Sri Pahang) បានបង្ហាញខ្លួននៅថ្ងៃបន្ទាប់ប្រហែលកន្លះម៉ោង មុនពេលហ្វឹកហាត់ហើយបានអង្គុយរយៈពេលកន្លះម៉ោងទៀត។ ចុះវត្តមានហើយនោះគឺជាអ្វីដែលយើងត្រូវការដើម្បីកសាងក្រុមមួយ” ។
Thomas Dooley ក៏(មានជំនួយការជាគ្រូបង្វឹកបារាំងលោក Christopher Gamel ដែលបានដឹកនាំក្រុមជម្រើសជាតិហ្វីជីអស់រយៈពេល ៤ ឆ្នាំនិងក្រុមជម្រើសជាតិកាតាអាយុក្រោម ១៨ ឆ្នាំផងដែរ៕