ដើម្បីផ្តល់លទ្ធភាពឱ្យកីឡាករបាល់ទាត់វៀតណាមកាន់តែច្រើនទៅលេងនៅប្រទេសជប៉ុន Saigon FC គ្រោងនឹងទិញ ឬក៏ចាប់ដៃគូជាមួយក្លឹបមួយក្នុងលីគទី៣ជប៉ុន J3 League តែក្លិបណាមួយនោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ។
ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតនៅឡើយទេ។ អ្នកនាំពាក្យក្រុម Saigon FC បាននិយាយថា៖
“ យើងអាចទិញ ឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមមួយនៅក្នុងក្របខ័ណ្ឌ J3 League ពីព្រោះវាសមស្របសម្រាប់កម្រិតកីឡាករវៀតណាម។ កីឡាករវ័យក្មេងអាចលេងនៅប្រទេសជប៉ុនបានកាន់តែទៀងទាត់។ អ្វីដែលយើងកំពុងធ្វើគឺបង្កើតបរិយាកាសមួយ សម្រាប់កីឡាករវៀតណាមរៀននិងកែលម្អ” ។
Saigon FC មានភាពជាដៃគូរួចហើយជាមួយ FC Tokyo នៃ J1 League និង FC Ryukyu នៃ J2 League ។ គ្រូបង្វឹកនិងនាយកបច្ចេកទេសរបស់ក្លឹបគឺជនជាតិជប៉ុនដូចជាកីឡាករមួយចំនួនដែរ។
កាលពីពេលថ្មីៗនេះ Saigon បានសម្រេចចិត្តបញ្ជូនខ្សែបម្រើឆ្នើមរបស់ខ្លួន Cao Van Trien និងខ្សែបម្រើ Tran Danh Trung របស់ Vietran FC ទៅលេងខ្ចីជើងនៅ FC Ryukyu ដែលជាជំហ៊ានដំបូងក្នុងផែនការបញ្ជូនកីឡាករវៀតណាមទៅជប៉ុន ដើម្បីធ្វើអោយការប្រកួតនិងបាល់ទាត់វៀតណាមក្នុងរយៈពេលវែង។
ប្រភព៖ Vnexpress