លោក Ole មានយោបល់​បែបណា​ទាក់ទង​ទៅ​និង​ការ​ធ្លាក់ទម្រង់លេងរបស់អធិរាជប្រអប់ហេងស៊យ Anthony Martial?

នៅពេលសួរអំពីគំនិតរបស់គាត់ចំពោះការបង្ហាញទម្រង់​លេង​របស់ Anthony Martial  ចុងបញ្ចប់លោក Ole Gunnar Solskjaer បាននិយាយ​ថា៖ « Anthony ដឹងពីអ្វីដែលយើងចង់បាន ហើយគាត់ពិតជាខិតខំ និងធ្វើបានល្អណាស់សម្រាប់ក្រុម ហើយនោះជាអ្វីដែលធ្វើឲ្យខ្ញុំពេញចិត្តបំផុតនៅពេលខ្ញុំឃើញគាត់ហ្វឹកហាត់រាល់ៗថ្ងៃ"។

0_GettyImages 1085034418

"គាត់នឹងមិនអង្គុយហើយរង់ចាំអ្វីដែលកើតឡើងនោះទេ គាត់ដឹងថាគាត់ត្រូវតែធ្វើវាដោយខ្លួនឯង ហើយយើងលើកទឹកចិត្តគាត់។ យើងបង្វឹកគាត់ ហើយយើងដឹងថាគាត់នឹងមានគុណភាពនិងលំដាប់បែបនេះ"។

"អ្នករាល់គ្នាបានឆ្លងកាត់ការលំបាកម្តងហើយម្តងទៀត ហើយខ្ញុំគិតថាយើងបានឃើញជាថ្មីម្តងទៀតនៅយប់នេះ គាត់កំពុងធ្វើការយ៉ាងខ្លាំងហើយនោះជារឿងសំខាន់»។

Ole Gunnar Solskjaer Anthony Martial Football365

គ្រាប់បាល់ចុងក្រោយរបស់ Martial បានកើតឡើងក្នុងលទ្ធផលដែល​ Manchester United ឈ្នះ Southampton ៩​ទល់​០ ខណៈដែលរូបគេបានរកគ្រាប់បាល់បញ្ចូលទីក្រោយពីបានប្ដូរចូល។ ទោះយ៉ាងណា! ស្តង់ដាររបស់កីឡាករបារាំងរូបនេះបានធ្លាក់ចុះតាំងពីពេលនោះមកហើយគាត់មិនបានស៊ុតបញ្ចូលទី ៥ ប្រកួតចុងក្រោយ សម្រាប់ក្រុមបិសាចក្រហមឡើយ។

0_UtdBlogPic YqvA8C

ស្រប​ពេល​ដែល Edinson Cavani ញ៉ាំញីដោយរបួសមួយចំនួន លោក​ Ole សង្ឃឹមថា Maertial នឹង​ឡើង​បាន​ល្អ និងរកឃើញនូវទម្រង់លេងដ៏ល្អបំផុតរបស់គាត់ខណៈ​ដែល​រដូវ​កាល​​នឹង​ជិត​បញ្ចប់​ទៅ​ហើយ​នោះ។

Source: Manutd.com