ទម្រង់លេងបច្ចុប្បន្ន ចំណុចខ្សោយ…គ្រប់គ្រឿងអំពីក្រុម AC Milan មុន​ជួប Man Utd ក្នុង​ Europa League

Man United នឹងត្រូវប៉ះ Milan នៅ Europa League វគ្គ ១៦ ក្រុមចុងក្រោយ។ Knongsrok Sport សូមលើក​យក​ចំណចុពិសេសៗ​របស់​ក្រុមអ៊ីតាលី​មួយ​នេះ​មុន​ពេល​ជួប​គ្នា​ជាមួយ Manchester United

Europa League

-ប្រវត្តិនៃការប្រកួតប្រជែង

ភ្លើងចម្បាំងប្រវត្តិសាស្រ្តលើ​ទីលាន​វាល​ស្មៅដែល​រលត់អស់​កាល​ដ៏​យូរ​ពេល​នេះបានឆេះសន្ធោរសន្ធៅឡើង​វិញ នៅពេលដែលក្រុមបិសាចក្រហម Manchester United ត្រូវជួប​ក្រុម AC Milan ក្នុងពានរង្វាន់ Europa League វគ្គ ១៦ ក្រុមចុងក្រោយនៅខែក្រោយនេះ។

NJ: Manchester United V AC Milan

ក្រុម​ទាំងពីរ​ជួបប្រយុទ្ធគ្នាតែ ១០ ដងគត់នា​ពេល​អតីតកាលហើយ​ក្រុម​ទាំងពីរ​ចែក​គ្នាឈ្នះ៥​ប្រកួតម្នាក់។ ក្រុមបិសាចក្រហម​ជួប​គ្នាជាមួយក្រុម AC Milan ជាលើកដំបូងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍អ៊ឺរ៉ុបក្នុងឆ្នាំ ១៩៥៧/៥៨ ពោលគឺទើបតែ ៣ ខែប៉ុណ្ណោះ មុនជួបគ្រោះមហន្តរាយធ្លាក់យន្តហោះទីក្រុងមុយនិច។ ក្រោយ​ព្រឹត្តិការណ៍​នេះ បិសាចក្រហមបានបន្តជួប ៣ ប្រកួតទៀតជាមួយក្លឹបអ៊ីតាលីរហូតដល់ឆ្នាំ ១៩៦៩ ។

Maxresdefault

បន្ទាប់ពីក្រុមទាំងពី​ឃ្លាតឆ្ងាយពីពិភពគុនអស់​ពេល​ដ៏​យូរ Man Utd បានជួបក្រុម AC Milan ម្តងទៀតក្នុងឆ្នាំ ២០០៤/០៥ ក្នុងពានរង្វាន់ UEFA Champions League ។ ជំនួបផ្អើលពិភពគុន ៥ លើកទៀតបានរវាង​ពួក​គេ​ទាំងពីរគឺ​ក្នុងពាន​កំពូល​ទ្វីបអឺរ៉ុប​ហើយបន្ត​ជាមួយការប្រកួតបន្ទាប់នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១១ ខែមីនាឆ្នាំ២០២១ ដែលជាលើកនេះនៅ Europa League វិញម្ដង។

-ការណែនាំអំពីទម្រង់លេងបច្ចុប្បន្ន

ទីតាំងក្នុងលីគ

Photo LaPresse Spada Agoust , 01 2020 Milan ( Italy ) Soccer A.C. Milan Season 2019 2020 Serie A Milan Vs Cagliari

បច្ចុប្បន្នក្រុម AC Milan ឈរនៅលេខ ២ ក្នុងតារាង Serie A ដោយមាន ៤ ពិន្ទុតាមពីក្រោយក្រុម Inter Milan ។ ក្រុម​ដែល​មានរហសនាម Rossoneri មួយនេះមាន ៤ ពិន្ទុនាំមុខក្រុមលេខ ៣ Juventus និងស្ថិតក្នុងទម្រង់លេងយ៉ាងល្អនៅរដូវកាលនេះ។

ទោះយ៉ាងណាក៏ដោយ! ពួកគេបានបាត់បង់ភាពខ្លាំងរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលកាត​បាត់​បង់នេះត្រូវបានគេហៅថាជា“ ក្រុមយក្សអ៊ីតាលីដែលដួលរលំ” នោះ​សម្រសប់​បច្ចុប្បន្ន​នេះក៏មិនមានការភ័យខ្លាចដូចកាលពីមុនទៀតទេ។ លើសពីនេះទៅទៀត! ពួកគេមិន​ទាន់​រក​ឃើញលទ្ធផលឈ្នះនៅក្នុងការប្រកួតបួនលើកចុងក្រោយ ទាំង​ក្នុង​លីគ​និង​ពាន​រង្វាន់​ផ្សេង​ទៀត​ហើយ​ពេល​នេះពួកគេឆ្លងកាត់ពេល​វេលា​ដ៏លំបាកដោយសារបញ្ហារបួសរបស់កីឡាករ Mario Mandzukic និង Ismael Bennacer ។

នរណាដឹកនាំ AC Milan បច្ចុប្បន្ននេះ

Stefano Pioli 1

លោក Stefano Pioli ដែលជាគ្រូបង្វឹកបច្ចុប្បន្នសមនឹងទទួលបានកិត្តិស័ព្ទសម្រាប់ការផ្លាស់ប្តូរទម្រង់លេងដ៏គួរឱ្យកត់សម្គាល់ ប៉ុន្តែ​មិន​គួរឲ្យ​ព្រួយបារម្ភពេក​ទេ ក្រុម AC Milan នៅតែឆ្ងាយពីសមត្ថភាពដើមរបស់ពួកគេ។ ចាប់តាំងពីទទួលបន្ទុកក្លិបនេះ លោក  Pioli បានពឹងផ្អែកលើការប្រើ​ប្រាស់​ទម្រង់ 4-2-3-1 ជាញឹកញាប់ហើយសោះតែខានក្នុងការ​ប្រកួតតិច​តួច​ប៉ុណ្ណោះ។

កត្តាសំខាន់ៗនៅពីក្រោយការលេងល្អឡើងវិញរបស់ AC Milan

Gianluigi Donnarumma គឺ​ជាអ្នក​ចាំ​ទីដែលអាចជឿទុកចិត្តបាន ក្នុងបានរក្សា Clean-Sheet ក្នុងក្របខ័ន្ឌ Serie A ចំនួនបួនដងនៅក្នុងរយៈពេលចុង​ក្រោយ​នេះ ប៉ុន្តែ​នៅ​របូត​គ្រាប់​បាល់​ច្រើន​បើ​គិត​ក្នុង​រដូវ​កាល​នេះ។ AC Milan បានបណ្តោយឱ្យរបូតគ្រាប់បាល់ ២៨ គ្រាប់ក្នុង ២៣ ប្រកួតលីគ។

Pioli ទទួលជោគជ័យក្នុងការធ្វើឱ្យក្រុមលេងជាមួយគ្នាបានល្អ ដូចជាការបង្កើតឱ្យមានបរិយាកាសជិតស្និទិដូចក្រុមគ្រួសារនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។ លទ្ធផល? កីឡាករបាន​ផ្ដល់គ្រប់​យ៉ាងទាំងអស់ពេល​ចូលនៅលើទីលាន។

កីឡាករដូចជា Theo Hernadez, Bennacer, Kessie និង Simon Kjear រក្សាបានទម្រង់លេងមួយក្នុងកម្រិតមួយដ៏ខ្លាំង។ ពួកគេរត់ឥតឈប់ឈរនៅក្នុងគ្រប់ការប្រកួតហើយមិនដែលបោះបង់ចោលឡើយ។

ហើយទីបំផុតតើយើងមិនអាចនិយាយពី Zlatan Ibrahimovic យ៉ាងដូចម្តេចកើត? គាត់បានស៊ុតបាល់បញ្ចូលទីចំនួន ១៤ គ្រាប់នៅក្នុងក្របខ័ណ្ឌ Serie A - ហើយគាត់នឹងមានវត្តមានបន្ថែមឲ្យ​ AC Milan​ ដើម្បីទទួលបានពិន្ទុពេល​ជួប​ក្រុមចាស់របស់​គាត់។

Ante Rebic, Rafael Leao និង Hakan Calhanoglu គឺជាមេទ័ពផ្សេងទៀតដែលយើងគួរតែប្រយ័ត្ន។ ពួកគេមានសមត្ថភាពក្នុងការបង្វែរការប្រកួតនៅចំណុចណាមួយ ហើយក្រុមនេះមានប្រតិកម្មគួរឱ្យចាប់អារម្មណ៍នៅពេលពួកគេបានដឹងពីការចាប់ឆ្នោត Europa League ប៉ះ Man Utd។

Photo LaPresse Spada Agoust , 01 2020 Milan ( Italy ) Soccer A.C. Milan Season 2019 2020 Serie A Milan Vs Cagliari

-ចំនុចខ្សោយមួយចំនួនដែលយើងអាចទាញយកបាន

បច្ចុប្បន្នជម្រើស​១១​នាក់​ដំបូងរបស់​ AC Milan មានភាពរឹងមាំ ប៉ុន្តែពួកគេមិន​សូវ​មាន​ប្រព័ន្ធកការពារមាន​គុណភាពច្រើនក្នុងក្រុមឡើយ។

ភាពមមាញឹកនៃការប្រកួតធំៗកំពុង​កកស្ទះ ដែលនេះមានន័យថាកីឡាករល្អៗរបស់​ពួក​គេជាច្រើនរបស់ពួកគេអាច​អស់ម្លាំង ឬ​នឿយហត់​ខ្លាំងពេក។ ប្រសិនបើកីឡាករ​ល្អបំផុត​របស់​ពួក​គេ​ មាន​តែ​ម្នាក់អវត្តមាន United នឹងមានគុណប្រយោជន៍កាន់តែខ្លាំងក្នុងការប្រកួតជាមួយ។

លទ្ធផលបរាជ័យនាពេលថ្មីៗនេះក្រោម​ថ្វី​ជើង Spezia និង Inter Milan គឺជាឧទាហរណ៍ដ៏អស្ចារ្យនៃក្រុមនឹងដួលរលំ​ដោយ​សារអវត្តមានកីឡាករសំខាន់ៗ។ លោក Pioli បានទទួលជោគជ័យដោយការ​ប្រើ​ប្រាស់ទម្រង់​លេង ៤-២-៣-១ ប៉ុន្តែនាពេលថ្មីៗនេះទម្រង់​លេង​បែបនេះអាច​នឹង​មាន​កំណត់​ក្នុង​ការ​ប្រើ​ប្រាស់។ គូប្រជែងរបស់​ពួក​គេ បានគិតដឹងពីកលល្បិច និង​រូបមន្តលេងរបស់ពួកគេហើយ អ្នក​ចាត់​ការ​រូបនេះមិនមានជម្រើសផ្សេងទៀតច្រើនទេ។

ទំនាក់​ទំនងនានារវាងកីឡាករក្រុមទាំងពីរ៖

A0d097a48dc9045b5ca8975ec852fc87

ក្រុមបិសាចក្រហមលេងជាមួយក្រុម AC Milan នៅថ្ងៃទី ១១ ខែមីនានៅ Old Trafford ដែលជាការកត់សម្គាល់ខ្ពស់បំផុតគឺការវិលត្រឡប់របស់ Zlatan ជាលើកដំបូងទៅកាន់ទឹកដី Old Trafford ចាប់តាំងពីចាកចេញពីឆ្នាំ ២០១៨ ។

E98b19ee 387c 49e3 9702 1a81d1298d5a

នេះក៏នឹងក្លាយជាឱកាសដ៏ល្អសម្រាប់ Diogo Dalot ដែលបានលេង ១៩ ដងក្នុងការប្រកួតនានានៅរដូវកាលនេះ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះមានសិទ្ធិប្រឈមមុខជាមួយក្លិបចាស់របស់​ខ្លួនដោយ​សារ​តែ​កិច្ចសន្យាមាន​ចែង​អំពី​ការ​ប្រកួត​នេះ។

តើលោក Ole មានអារម្មណ៍យ៉ាងណាចំពោះការចាប់ឆ្នោតនេះ?

អ្វីដែលលោក Ole បាននិយាយថា៖“ ប្រពៃណីនិងប្រវត្តិសាស្រ្តរបស់ AC Milan វាគឺជាក្លឹបដ៏អស្ចារ្យមួយដែលយើងគួរតែស្វាគមន៍ ហើយពួក​គេមានកីឡដ្ឋានដ៏អស្ចារ្យដែលយើងនឹងទៅទីនោះ ហើយយើងទន្ទឹងរង់ចាំ។

45f3ddf591c562586616cdc18eb5eb0d

“ Zlatan? ជាការពិតខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងណាស់ចំពោះគាត់។ មក​ដល់​បេល​នេះ​អាជីពដ៏​ល្អបំផុតរបស់​គាត់​បាន​ទៅ​បន្តិច​ម្ដងៗទៅ​ហើយ។ គាត់រងរបួសធ្ងន់ក្នុងអាជីពនៅពេលគាត់នៅទីនេះ (Old Trafford) ប៉ុន្តែពេល​ជា​ពី​របួស​គាត់​ទៅ MLS បន្ទាប់មកត្រលប់មក Milan វិញហើយគាត់ពិតជាបានយឹតយោង​ AC Milan បាន​ច្រើន​ណាស់"៕