ព័ត៌មានត្រួសៗអំពី Manchester United ក្នុង​សប្ដាហ៍​នេះ៖ ត្រៀមប៉ះ Chelsea, Europa League, AC Milan…

ថ្មី​ៗ​នេះព័ត៌មាន​ទាក់ទង​និង​ក្រុម​បិសាចក្រហមដល់​ណា​ដល់​ណី​ហើយ? ពេលនេះ​ Knongsrok Sport នឹង​បង្ហាញព័ត៌មានត្រួសៗ ដែល​បន្ទាន់សម័យកាលនៅ​ថ្ងៃ​នេះ៖

6934759d92e1cb3176e61da27057a52e

ខ្សែប្រយុទ្ធវ័យក្មេង Shola Shoretire បាន​ក្លាយ​ជា​កីឡាករ​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្រ្តរបស់ Manchester United ដែល​លេង​ក្នុង​ពាន​រង្វាន់​លំដាប់​ទ្វីបអឺរ៉ុប។ កីឡាករ​វ័យ​១៧​ឆ្នាំ​ប្ដូរ​ចូល​ជំនួសសិស្សច្បងMason Greenwood ក្នុង​ជំនួបជើង​ទី២ពាន​រង្វាន់ Europa League ដើយ​បំបែក​កំណត់​ត្រាលោក Norman Whiteside​ ក្នុង​នាម​ជា​កីឡាករ​វ័យក្មេង​បំផុត​ដេល​លេង​ឲ្យ​ក្រុម​ឈុត​ធំសម្រាប់​ពានទ្វីបអឺរ៉ុប។

ព័ត៌មានមួយចំនួន​ទាក់​ទងជាមួយជំនួប​ Chelsea ក្នុងពាន​រង្វាន់ Premier League

NewFile 4

ក្រុមបិសាចក្រហម​សង្ឃឹមថា  Edinson Cavani, Scott McTominay nig Donny van de Beek នឹង​អាច​រឹងមាំគ្រប់​គ្រាន់​(Fit)សម្រាប់ជំនួប​ជាមួយ Chelsea ហើយ​ខ្សែប្រយុទ្ធស្លាប Daniel James ក៏​អាច​មាន​វត្តមានឡើង​វិញ​ផង​ដែរ។

Pogba ត្រឡប់​មក​ហ្វឹកហាត់​ឡើង​វិញ

NINTCHDBPICT000587265664 E1591301272966

ខ្សែបម្រើ​ជម្រើស​ជាតិបារាំង​ត្រូវ​បាន​គេ​ឃើញ​មក​ហ្វឹកហាត់តិច​ៗមុន​ជំនួប​ជាមួយ Real Sociedad ប៉ុន្តែ​គាត់​នៅ​តែ​គ្មាន​វត្តមាន​ក្នុង​ជំនួប​ជាមួយ Chelsea ។ លោក Ole បញ្ជាក់​ថា​ Mata កំពុងតែ​និយាយ​ជាមួយក្លិប​ផ្សេង​ដើម្បី​ផ្ទេរ​ចេញក្នុងរដូវ​ក្ដៅ​នេះ។

0_Manchester United Training Session

លោក Ole Gunnar Solskjaer បាន​និយាយ​ថា​លោក​មិន​ភ្ញាក់ផ្អើលនោះ​ទេ​ដែល Juan Mata ត្រូវ​បាន​ក្លិប​នៅ​អ៊ីតាលី​ចង់​បាន​ហើយលោក​បាន​និយាយបន្ត​ថា គាត់​នៅតែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយកីឡាករ​វ័យចាស់សញ្ជាតិ​អេស្ប៉ាញ​ទោះ​បី​ជា​មាន​សំណួរ​មិន​អាច​ឆ្លើយបាន​ទាក់​ទង​នឹង​ស្ថានភាព​កុងត្រាចុង​ក្រោយ​នៅ United។​

0_GettyImages 1273351197

Manchester United នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង​អ៊ីតាលី Inter Milan ក្នុង​ពាន​រង្វាន់ UEFA Europa League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ​នឹង​ក្លាយ​ជា​ជំនួបដ៏​ទាក់​ទាញ ហើយ​ក៏​ជាបន្ទុកដ៏​ធ្ងន់របស់​លោក Ole ដែល​ត្រូវ​រៀនចំ​ក្រុមត្រៀម​ប៉ះ​ក្រុម​ជើងឯក​ទ្វីបអឺរ៉ុប​៧សម័យកាល​មួយ​នេះដែរ៕

Europa League