គណៈកម្មការអូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមបានបញ្ចេញសេចក្តីណែនាំកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩របស់កីឡាករ កីឡាការិនីកម្ពុជាជិត៤០ប្រភេទ ខណៈកីឡាករជម្រើសជាតិបាល់ទាត់កម្ពុជាក៏មានឈ្មោះក្នុងបញ្ជីនេះដែរ។
សម្រាប់គ្រប់កីឡាករទាំងអស់ដែលអាចចាក់ត្រូវយកតាមខ្លួន និងស្តាប់ការណែនាំមួយចំនួនដូចខាងក្រោម៖
១- អត្តសញ្ញាណបណ្ណ
២- លិខិតបានបំពេញទម្រង់បែបបទរួច
៣- ពាក់អាវយឺតកីឡា
៤-បើមានផ្តាសសាយ និងអ្នកជាប់ធ្វើចក្តាឡីស័កខ្លួនឯង ផ្អាកកុំទៅចាក់ ហើយត្រូវផ្តល់ព័ត៌មានដល់ CAMSOC។
៥- ពេលចាក់រួច អាចងងុយគេង ត្រូវសម្រាក១ថ្ងៃ កុំឲ្យទឹកប៉ះកន្លែងម្ជុលចាក់។
កីឡាករ កីឡាការិនីត្រូវឈប់សម្រាក់១ថ្ងៃចាក់ រីឯថ្ងៃទី២ និងទី៣ អាចហាត់បានក្នុងកម្រិតស្រាល បន្ទុកទាប ដល់ថ្ងៃទី៤ តទៅអាចហាត់កើនឡើងបន្តិចម្តង តែហាមធ្ងន់។ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ សូមមកដល់កន្លែងចាក់ម៉ោង៧គត់ សម្តេចពិជ័យសេនាប្រធាននឹងមានវត្តមានលើកទឹកចិត្ត។