James បានឃើញថារូបគេអាចនឹងចូលនិវត្តន៍ក្នុងពិភពបាល់ទាត់ក្នុងប្រទេសកូឡុំប៊ីពេលអនាគត ហើយបើនិយាយអំពីឱកាសត្រឡប់ទៅ Madrid វិញគាត់ថា ៖" ពួកគេមិនត្រូវការខ្ញុំទៀតទេ!"
និយាយក្នុងវីដេអូ Lives ហ្គេម Call Of Duty: Warzone ជាមួយមិត្តភ័ត្រ គាត់បានឆ្លើយសំណួរទៅកាន់អ្នកគាំទ្ររបស់គាត់ហើយចម្លើយមួយចំនួនទាក់ទងទៅនឹងអាជីពបាល់ទាត់និងអនាគតរបស់គាត់។ ទាក់ទងនឹងលទ្ធភាពនៃការចូលនិវត្តន៍ទៅកាន់ក្លឹបបាល់ទាត់អាជីពនៅកូឡុំប៊ី ខ្សែបម្រើ Everton បានធ្វើការអត្ថាធិប្បាយដូច្នេះថា៖ “ វាមិនស្ថិតក្នុងផែនការរបស់ខ្ញុំទេ។ ខ្ញុំពិតជាមិនដឹងថាក្នុងរយៈពេល ២ ទៅ ៣ ឬ ៤ ឆ្នាំខាងមុខមានអ្វីកើតឡើងនោះទេ ពីព្រោះជីវិត និងបាល់ទាត់មានការផ្លាស់ប្តូរច្រើន ប៉ុន្តែខ្ញុំគិតថាមិនមានទេ។ ឥឡូវនេះខ្ញុំមិនបានគិតអំពីការត្រឡប់ទៅវិញទេ"។
មិត្តរបស់គាត់ម្នាក់ដែលគាត់កំពុងលេងហ្គេមជាមួយគាត់ បានប្រាប់ James ឱ្យទៅចូលនិវត្តន៍នៅក្លិប Real Madrid ហើយកីឡាករកូឡុំប៊ីរូបនេះបាននិយាយទាំងសើចថា៖ “ គ្មាននរណាចង់ខ្ញុំនៅទីនោះទៀតទេ” ។ James បានរំលឹកថាអ្នកគាំទ្រនៅរាជវាំងអធិរាជសពិតជាស្រឡាញ់គាត់ណាស់ ប៉ុន្តែពួកគេមិនបានធ្វើឱ្យគាត់ក្លាយជាតារាទេ ហើយខ្សែបម្រើរូបនេះបានបន្ថែមទៀតថា "នោះគឺជាផ្នែកមួយនៃបាល់ទាត់បុរសតែប៉ុណ្ណោះ។ "
សកម្មភាពបាល់ទាត់សម្រាប់ James នៅក្លិប Everton នឹងវិលត្រឡប់មកវិញនៅថ្ងៃច័ន្ទទី ១ ខែមីនានៅពេលដែលក្រុម Toffees ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Southampton សម្រាប់ការប្រកួតថ្ងៃទី ២៦ នៃក្របខ័ណ្ឌ Premier League បន្ទាប់ពីជ័យជម្នះ ០-២ ជាប្រវត្តិសាស្ត្រលើក្រុម Liverpool នៅកីឡដ្ឋាន Anfield ក្រោមការដឹកនាំដោយលោក Carlo Ancelotti ៕