Haaland មានទំនាក់ទំនងផ្ទេរមកលេងនៅ Man United កាលពីខែមករាឆ្នាំ២០២០ តែយ៉ាងណា!នោះគ្រាន់តែជាព័ត៏មានដោះដូរកីឡាករប៉ុណ្ណោះ ខណៈពេលនេះលោក Solskjaer បានទម្លាយថាលោកនៅតែមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធរូបនេះនៅឡើយ។
និយាយក្នុងសន្និសីទកាសែតមុនការប្រកួតជាមួយ Real Sociedad ជំនួបពាន Europa League ជើងទី២ លោក Ole Gunnar Solskjaer បាននិយាយថា៖" “ ខ្ញុំរក្សាទំនាក់ទំនងជាមួយ Erling Haaland ។ វាពិតជាអស្ចារ្យណាស់ ដែលបានឃើញគាត់ក្លាយជាកីឡាករដែលគាត់ចង់បានដោយខ្លួនឯង"។
"ខ្ញុំដឹងថាគាត់នឹងខិតខំធ្វើឱ្យប្រសើរឡើងគ្រប់ពេល។ គាត់ជាកីឡាកររបស់ Borussia Dortmund ។ យើងគ្រាន់តែជូនពរឱ្យគាត់នៅទីនោះហើយមើលថា តើជីវិតរបស់គាត់នឹងទៅជាយ៉ាងណានៅពេលក្រោយ។ ខ្ញុំគិតថាពេលដែលអ្នកធ្លាប់កូណសិស្សហើយធ្លាប់បង្វឹកគេកាលពីមុន ទោះមកប្ដូរទៅណាក៏អ្នកនៅតាមដានពួកគេដែរ"។
"អ្នកដឹងហើយថា ខ្ញុំមិនអាចនិយាយអំពី Erling បានទេព្រោះគាត់នៅជាមួយ Dortmund។ ខ្ញុំគិតថាមិនគួរនិយាយច្រើនពេកទេ ក្រៅពីខ្ញុំស្គាល់គាត់ ហើយខ្ញុំនិយាយជាមួយគាត់។ តើអ្នកណាមិនចាប់អារម្មណ៍នឹងគាត់កាលពីមួយឆ្នាំមុននោះ?"
បិសាចក្រហមធ្លាប់ចាប់អារម្មណ៍ចុះកុងត្រាយក Halaand កាលពីខែមករាឆ្នាំ២០២០ ប៉ុន្តែកីឡាករជម្រើសជាតិន័រវេសដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោក SolSkjaer នៅក្លិប Molde ជ្រើសរើសយក Dortmund ទៅវិញ។ លោក Mino Raiola (ភ្នាក់ងាររបស់កីឡាកររូបនេះ)ធ្លាប់បានបញ្ជាក់ថាយ៉ាងហោចណាស់មានក្លិបបាល់ទាត់១០ក្នុងពិភពលោកដែលអាចទិញនិងចុះកុងត្រាយកកីឡាករវ័យ២០ឆ្នាំរូបនេះ ហើយមានក្លិប៤នៅ Premier League ៕
Source: Sky Sports