ខ្សែការពារកណ្ដាល Paddy Barret បានចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀងហើយ ក្រោយចុះកុងត្រាមិនបានប៉ុន្មានផង ខណៈមូលហេតុនៃការចាកចេញនេះក៏គេមិនដឹងនៅឡើយដែរ។
ត្បិតតែក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងមិនទាន់ប្រកាសអំពីការចាកចេញរបស់ខ្សែការពារសញ្ជាតិអៀកឡើងរូបនេះ ប៉ុន្តែកីឡាករវ័យ២៧ត្រូវបានក្លិបលីគកំពូលអៀកឡង់ St Patrick's Athletic FC ប្រកាសពីការចុះកុងត្រារួចទៅហើយ។
មូលហេតុនៃការចាកចេញរបស់កីឡាករដើមកំណើតនៅអឺរ៉ុបរូបនេះមិនទាន់ត្រូវទម្លាយឲ្យដឹងនៅឡើយទេ ប៉ុន្តែតាមរយៈការវិភាគរបស់ទំព័រហ្វេសបុកកីឡាករមួយគឺ៖
-ពិបាកសម្របខ្លួននឹងស្ថានភាពនានាក្នុងប្រទេសកម្ពុជា(អាកាសធាតុ ម្ហូបអាហារ មជ្ឈដ្ឋានជុំវិញខ្លួន...)
-ទម្រង់លេងមិនល្អតាមការទាមទាររបស់ក្លិប គ្រូបង្វឹក
-ប្រាក់ឈ្នួលតិច លីគកំពូលកម្ពុជាជាលីគប្រកួតប្រជែងទាប មិនសក្តិសម
-ក្លិបផ្សេងឲ្យប្រាក់ឈ្នួលខ្ពស់ជាងនៅកម្ពុជានិងលក្ខខ័ណ្ឌល្អជាងគ្រប់យ៉ាង
នេះមានន័យថាក្លិបចាំបាច់ត្រូវរកខ្សែការពារបរទេសណាម្នាក់មកជំនួសកៅអីកីឡាករម្នាក់ ខណៈកូតាកីឡាករបរទេសនៅសល់តែ៤នាក់ប៉ុណ្ណោះ៕