"វាពិតជាអស្ចារ្យណាស់។ វាគឺជាពេលវេលាដ៏មានមោទនភាពសម្រាប់ខ្ញុំ និងក្រុមគ្រួសារ"នេះគឺជាសម្ដីរបស់ខ្សែប្រយុត្ធវ័យក្មេង Shola Shoretire បានប្រាប់ MUTV បន្ទាប់ពីបានបង្ហាញវត្តមានលើកដំបូងរបស់គាត់សម្រាប់ Man United ឈុតធំ។
"ខ្ញុំបានខិតខំយ៉ាងខ្លាំង ដើម្បីបានមកទីនេះជាមួយម្តាយនិងឪពុកខ្ញុំ។ ខ្ញុំបានស្នាក់នៅជាមួយក្លឹបតាំងពីខ្ញុំមានអាយុ ១០ ឆ្នាំហើយវាគឺជាក្តីសុបិន្តក្លាយជាការពិតក្នុងការលេងឲ្យក្លិបធំបំផុតនៅលើពិភពលោក"។
“ ជាក់ស្តែងវាគឺជាអ្វីដែលខ្ញុំចង់ធ្វើនៅពេលនេះ។ ធ្វើអ្វីដែលខ្ញុំស្រលាញ់ការលេងបាល់ទាត់សំរាប់ក្លឹបល្អបំផុត នៅលើពិភពលោកហើយខ្ញុំចង់បន្តទៅមុខទៀត"។
លើសពីនេះ Shola Shoretire បានចាត់ទុកខ្សែប្រយុទ្ធបិសាចក្រហម២រូបនេះជាអាយដលក្នុងចិត្តក្រោយបង្ហាញខ្លួនលើកដំបូងក្នុងឈុតធំ។ រូបគេបន្តថា៖" អ្នករាល់គ្នាក្នុងវយុវជនថ្នាលតែងតែចាត់ទុក Marcus [Rashford] និង Mason [Greenwood] ជាកីឡាករក្នុងដួងចិត្ត។ ពួកយើងចង់ដើរតាមផ្លូវដែលពួកគាត់បានឆ្លងកាត់ហើយយើងអាចរៀនសូត្រពីពួកគាត់បាន"។
"ខ្ញុំពិតជាភ័យណាស់ ប៉ុន្តែខ្ញុំបានខិតខំយ៉ាងខ្លាំង ដើម្បីមកដល់ទីនេះដែលខ្ញុំចង់ធ្វើឱ្យអស់ពីសមត្ថភាព ហើយសង្ឃឹមថាខ្ញុំអាចរក្សាពេលវេលាបានច្រើន ហើយនៅពេលខ្ញុំកាន់តែចាស់លេងកាន់តែច្រើននិងរីករាយជាមួយខ្លួនឯងនិងពេលវេលានៅក្លឹប។
"សង្ឃឹមថាវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ខ្ញុំនឹងខិតខំហ្វឹកហាត់ ឱនលំទោន និងរក្សាភាពរាបសារ គោរពរៀមច្បង និងទន្ទឹងរង់ចាំការលេងលើទីលានឱ្យបានច្រើន"។
"ក្រឡេកទៅមើលសិស្សច្បង Maecus និង Mason ពួកគេបានឆ្លងកាត់គ្រប់យ៉ាងដូចគ្នានឹងខ្ញុំដែរ ពួកគេបានឆ្លងកាត់យុវជនថ្នាល ហើយគ្រូបង្វឹកបានធ្វើការងារបានល្អណាស់។ វាពិតជាល្អណាស់ដែលមាន Nicky Butt និង Mark Dempsey ជួយជ្រោមជ្រែងពីក្រោយក្នុងឈុត U23។ ដូច្នេះវាជាការល្អក្នុងការចែករំលែកពេលវេលាជាមួយពួកគេ"។
អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ Shoretire បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម Newcastle United ដែលជាក្រុមកំណើតរបស់គាត់ និងក្លឹបដែលគាត់បានចាកចេញទៅចូលរួមជាមួយ Man United នៅអាយុ ១០ ឆ្នាំ។
ឥឡូវនេះគាត់បានក្លាយជាកីឡាករក្មេងជាងគេទី ៧ ដែលបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមបិសាចក្រហមនៅវ័យត្រឹម១៧ ឆ្នាំនិង ១៩ ថ្ងៃ។ គាត់ក៏ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅក្នុងក្រុមសម្រាប់ការប្រកួតជើងទី២ជាមួយក្រុម Real Sociedad ទោះបីជាលោក Ole Gunnar Solskjaer មិនបានដាក់ឲ្យក្នុងជម្រើសដំបូងក៏ដោយ៕