ប្រវត្តិបាល់ទាត់! ពេលមួយដែលប្រទេសអូស្រ្តាលី🇦🇺ចាកចេញពីសហព័ន្ធកីឡាបាល់ទាត់អូសេអានី មកចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ី។
គិតមកដល់ពេលនេះវាមានរយៈពេល១៥ឆ្នាំទៅហើយ ចាប់តាំងពីជម្រើសជាតិអូស្រ្តាលីបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតផ្លូវការរបស់ AFC។ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០០៦ ក្រុមជម្រើសជាតិហ្គង់ហ្គូរូបានយកឈ្នះក្រុមជម្រើសជាតិបារ៉ែន៣ទល់១ 🇧🇭។
ក្នុងការប្រកួតនោះ កីឡាករ Thompson, Skoko និង Elrich ជាអ្នកស៊ុតបញ្ចូលទីហើយគ្រូបង្វឹកលោក Gary Moretti មកដឹកនាំជំនួសលោក Guus Hiddink ក្នុងការប្រកួតនោះហើយក្រោយមកលោកបានដឹកនាំក្រុមមួយនេះឡើងមកលេងក្នុង 2006 World Cupឡើងដល់វគ្គ៨ក្រុមចុងក្រោយតែចាញ់ក្រុមឈ្នះជើងឯកអ៊ីតាលី។
ការផ្លាស់ប្តូរពីសហព័ន្ធបាល់ទាត់អូសេអានី ទៅសហពន្ធ័បាល់ទាត់អាស៊ីត្រូវបានសំរេចដោយសហព័ន្ធកីឡាបាល់ទាត់អូស្រ្តាលី បន្ទាប់ពីជ័យជម្នះ ៣១-០ ជាប្រវត្តិសាស្រ្តរបស់ Socceroos' លើសហព័ន្ធកីឡាបាល់ទាត់កោះអាមេរិកសាម៉ៅ Football Federation American Samoa។ នេះជាភស្ដុតាងច្បាស់ណាស់ថា កម្រិតបាល់ទាត់ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនឹងមិនអនុញ្ញាតឱ្យកីឡាករ និងកីឡាករបាល់ទាត់អូស្ត្រាលីបង្កើនកម្រិតរបស់ខ្លួនឡើយ។
នៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០០៥ ក្រុមប្រឹក្សាប្រតិបត្តិរបស់ AFC បានអញ្ជើញអូស្ត្រាលីជាផ្លូវការ ឲ្យ ចូលរួមសហព័ន្ធសហព័ន្ធអាស៊ី។ ទាំងនេះគឺជាសំដីរបស់ប្រធាន AFC លោក Mohamed Bin Hamman៖
" បន្ថែមក្រៅពីក្លាយជាប្រទេសបាល់ទាត់មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច អូស្រ្តាលីមានក្រុមបាល់ទាត់ដ៏ខ្លាំងមួយដែរ។ ចាប់ពីបេលនេះតទៅ! ក្រៅពីប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងអារ៉ាប់ប៊ីសាអូឌីត ប្រសិនបើអូស្រ្តាលីចូលរួមជាមួយយើងនោះអត្ថប្រយោជន៍នឹងមានច្រើនណាស់សម្រាប់បាល់ទាត់អាស៊ី ′′។
អត្ថបទ៖ សហសេវិក ក្នុងស្រុក