បិសាចក្រហម​ពេល​នេះ​កំពុងគិតថា​រវាង​ De Gea និង​ Henderson គឺ​ត្រូវតែមានម្នាក់ចាកចេញ

ក្លិបបិសាចក្រហម Manchester United ពេល​នេះ​ចង់​បញ្ចប់​ភាព​មិន​ច្បាស់​លាស់ ​ជុំ​វិញ​ការងាររបស់​អ្នក​ចាំទី​២រូប និង​បញ្ចប់​ភាព​មិនប្រាកដប្រជា ​ថា​តើ​នរណា​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​​ហើយ​កិច្ចការ​នេះ​ត្រូវ​ធ្វើ​ពេល​ចប់​រដូវ​កាល​នេះតែ​ម្ដង។

0ca3a91e 2200 4748 B76d 616a334e4da2

តាម​ប្រភព The Sun បិសាចក្រហម​នឹង​បញ្ចប់​មិន​ប្រាកដប្រជានេះរវាង​អ្នក​ចាំ​ទី​កំពូល​២​នាក់​របស់​ខ្លួនក្នុង​រដូវ​កាល​នេះ។ ប្រភព​ដដែលបញ្ជាក់​ថា Dean Henderson បានប្រាប់​ទៅ​កាន់​ក្លិប​ថា​មិន​ថា​គាត់​ឬ​ David De Gea នោះ​ទេ​នឹង​ចាកចេញ​ពី​ក្លិប​ក្រោយ​ចប់​រដូវ​កាល​នេះ​ ហើយ​ទោះ​បី​ជា​ការ​ចាកចេញ​នោះ​ក្នុង​លក្ខខណៈខ្ចី​ជើង​ឬ​ក៏​កុងត្រាអចិន្រ្តៃយ៍​ក៏​ដោយ។

4689bc8b 7c58 4804 9b03 Ca47622c2c0c

លើស​ពី​នេះ! ភាពមិនច្បាស់​លាស់​នេះ​បាន​ធ្វើឲ្យ​ពួក​គេ​ទាំងពីរ​នាក់​មានបញ្ហាមួយចំនួន ប៉ុន្តែ​ក្លិប​នឹង​ផ្ដល់ប្រាក់​រង្វាន់ឲ្យ​កីឡាកររបស់​ពួក​គេ​សម្រាប់​ជា​ការ​លើក​ទឹក​ចិត្ត។សេណារីយោដែលអាច​ទៅ​រួច​គឺថា​ Henderson នឹង​ត្រូវ​អនុញ្ញាតិឲ្យទៅ​លេង​ខ្ចី​ជើង​បើ​គាត់មិនសប្បាយចិត្ត​ក្នុង​ការ​ធ្វើ​ជា​ចាំទី​ដៃ​ទី​២​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត។

D12cd 16138854349520 800

ប្រសិន​បើ​គាត់​ទទួល​បាន​តំណែង​ដៃ​ទី​មួយ​ពី​ De Gea ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដែល​នៅ​សល់​នេះ ក្លិប​អាច​នឹង​ពិចារណាផ្សេង​មួយ​ទៀត។ ពេល​នេះ​ពួក​គេ​ក៏កំពុង​ស្វែង​រក​អ្នក​ចាំ​ទី​លំដាប់​កំពូល​ដែលរីករាយក្នុង​ការ​ធ្វើ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​២​ហើយ​លេង​បាន​តិចប្រកួត៕