Akrobeto អ្នកអានលទ្ធផលបាល់ទាត់នៅ​អឺរ៉ុបមិនត្រូវឈ្មោះតែ​គួរឲ្យអស់សំណើចនិងល្បីខ្លាំងជានរណា?

កាល​ពី​ថ្មី​ៗ​នេះ​ Akrobeto បង្ហាញភាពលេចធ្លោតាម​បណ្ដាញសង្គម ដោយ​ធ្វើ​អ្នក​អានសារព័ត៌មានកីឡាក្នុង​ទូរទស្សន៍​ហ្គាណាមួយ​ហើយ​តង់ភាសាអង់គ្លេស​នៃ​ការ​ងាន​ឈ្មោះ​ក្លិប​បាល់​ទាត់​នៅ​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​គាត់​ទទួលប្រជាប្រិយភាពយ៉ាងខ្លាំង។

Akro

Akrobeto មានឈ្មោះ​ពេញ​ថា Akwasi Boadi ជាតារាងកំប្លែងតា​មទូរទស្សន៍ តារាភាពយន្ត និង​ជា​ពិធីករទូរទស្សន៍​ ហើយ​គាត់​មាន​សញ្ជាតិ​ហ្គាណា។ មក​ដល់​ពេល​នេះ​គាត់​មាន​វ័យ​ជាង ជិត៧០ឆ្នាំ​ទៅ​ហើយ។ គាត់​កើ​នៅ​តំបន់ ​Ayirebi ភាគអាគ្នេយ៍​នៃ​ប្រទេស​ហ្គាណា ​ហើយ​គាត់​ជាកូនពៅ​ក្នុងចំណោម​បងប្អូនបង្កើត១១នាក់។ ពេល​នេះគាត់មានគ្រួសារ​បង្កើតកូនបាន​២​នាក់។

Wpid Akrobeto Wed

កាល​នៅ​ក្មេង​គាត់​មិន​បាន​ទទួល​ការ​រៀន​សូត្រពេញ​ និង​ត្រឹម​ត្រូវ​នោះ​ទេ។ ទសវត្សឆ្នាំ១៩៩០ គេ​ឃើញ​គាត់​និង​អ្នក​សម្ដែង​ប៉ុន្មាននាក់ធ្វើ​ការឲ្យ​ក្រុមកំប្លែង ឈ្មោះ Kristo Asafo drama group ដែល​កាល​នោះ​ក្រុមរបស់​លោក​បាន​សម្លែង​ក្នុងកម្មវិធី Key Soap Concert Party ដែល​ជាការតៀប​ចំ​របស់​មហោស្រពសម្ដែងថ្នាក់​ជាតិ។

Akrobeto

ខ្ទង់ឆ្នាំ២០០៨បន្តមក​ដល់​បច្ចុប្បន្ន​លោក​បានបង្ហាញវត្តមានសម្ដែងភាពយន្តក្នុង​ក្រុមហ៊ុន Kumawood (រឿងហ្គាណា) ហើយពេល​នេះ​លោក​បង្ហាញវត្តមានក្នុង​កម្មវិធី The Real News'របស់​ទូរទស្សន៍ជាតិហ្គាណា UTV។

មូលហេតុ​ដែល​គាត់​ទទួលបានប្រជាប្រិយភាព!

Ad61

គាត់​ទទួល​បាន​ភាព​ល្បីល្បាញក្នុង​បណ្ដាញសង្គមគឺ​ជារឿង​ក្រោយ​មក​ទេ តែ​ដំបូង​ឡើយ​គឺក្នុង​វិច្ឆិកាឆ្នាំ២០២០ ក្នុង​បណ្ដាញ YouTube មាន​វីដេអូ​មួយ​គាត់​អានលទ្ធផល​ការ​ប្រកួតបាល់​ទាត់​នៅ​អឺរ៉ុប ក្នុងន័យបំប៉ោង អានមិនត្រូវតុងឈ្មោះ បន្លំៗ ប៉ុន្តែ​វា​បាន​ក្លាយ​ជារឿង​ល្បី​ដ៏គួរឲ្យ​អស់សំណើច​ទៅ​វិញ។

អ្វីដែលល្បីបំផុត​គឺ​គាត់​អាន​ឈ្មោះ​ប្រធាន​ក្រុម​ក្លិប​ Chelsកីឡាករ​ César Azpilicueta រហូត​បាន​ធ្វើឲ្យ​កីឡាករ​អេស្ប៉ាញរូបនេះចែកចាយវីដេអូរបស់​គាត់ក្នុងបណ្ដាញ Twitter ដោយ​ឆ្លើយតប​អំពី​របៀបអានឈ្មោះជាភាសាអេស្ប៉ាញ ដោយ​បង្ហាញសារអាន​ឈ្មោះបន្ថែម​ទៀតឲ្យ​បាន​ត្រឹម​ត្រូវដល់ Akrobeto​។

https://twitter.com/CesarAzpi/status/1328356893694304263?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1328356893694304263%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.ghgossip.com%2Fchelsea-player-cesar-azpilicueta-reacts-after-akrobeto-pronounced-his-name-wrongly%2F

ខាងក្រោមជាវីដេអូល្បីៗរបស់គាត់៖