អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Manchester United គឺលោក Paul Scholes ថ្មីៗនេះបាននិយាយថា Marcus Rashford គឺជាកីឡាករដែលជំនាញបញ្ចប់ទីនៅកម្រិតទីពីរបន្ទាប់ពីយុវជនមួយរូបផ្សេងទៀតទេនៅក្លឹប។
បច្ចុប្បន្នតំណែងទាំងបីនៅខាងលើ ភាគច្រើនគឺរមែងជា Marcus Rashford, Edinson Cavani និង Mason Greenwood ដែលជាអ្នករកបានគ្រាប់បាល់ តែតាមការយល់ឃើញរបស់ Scholes គឺជា Greenwood ដែលល្អបំផុត ត្បិតបើគេទើបរកបាន ៤ គ្រាប់នៅរដូវកាលនេះក៏ដោយ។
Scholes និយាយបែបនេះថា៖ "វាគឺរវាង Rashford និង Greenwood ដែលលេងនៅតំណែងមួយនោះ ហើយខ្ញុំគិតថាក្លឹបនិងអ្នករាល់គ្នា គិតថា Greenwood ជាអ្នកបញ្ចប់ទីល្អបំផុតនិងសក្តិសមជាលេខ ៩ ដ៏ល្អប្រសើរពិតប្រាកដ"។
លោកបន្ថែមទៀតថា៖ "ផ្តល់ឱកាសឲ្យ Greenwood ទៅគេនឹងអាចស៊ុតបញ្ចូលទីបាន គេត្រូវក្លាយជាតារាឆ្នើម ដែលត្រូវតែមានពេលវេលាលេងលើទីលាន ហើយបន្តខិតខំប្រឹងប្រែង នោះគ្មានអ្វីដែលអាចបញ្ឈប់គេបានឡើយ"។
រំឭកដែរថា កីឡាករអង់គ្លេសទើបតែបន្តកុងត្រាថ្មីជាមួយ United ដល់ឆ្នាំ ២០២៥ ជាមួយជម្រើសបន្តកុងត្រាបន្ថែមរយៈពេល ១ ឆ្នាំ។ រាប់តែការលេងនៅឈុតធំ Greenwood រកបាន ២១ គ្រាប់និង Assist ១០ លើកនៅការបង្ហាញខ្លួន ៨៣ ប្រកួត៕
ប្រភព៖ Sportskeeda | ប្រែសម្រួល៖ ក្នុងស្រុក