តាមរយៈរបាយការណ៍ពីកាសែតអង់គ្លេស Manchester Evening News, ក្រុមបិសាចក្រហម Manchester United នឹងដោះលែងកីឡាករក្នុងខែមិថុនាខាងមុខដែលក្នុងនោះមាន Joel Pereira, Sergio Romero និង Lee Grantដែលអ្នកទាំងបីសុទ្ធតែជាអ្នកចាំទីទាំងអស់។
បិសាចក្រហមត្រូវបានគេដឹងថាគ្មានបំណងបន្តកុងត្រាភ្ជាប់១២ខែដែលនៅសល់សម្រាប់ Romero និង Pereira នោះទេ។ ចំណែក Grant វិញត្រូវអស់កុងត្រាក្នុងរដូវកាលដោះដូរកីឡាករក្នុងរដូវក្ដៅខាងមុខនេះ ហើយ United ក៏មិនបន្តកុងត្រាឲ្យគាត់ដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍! អ្នកចាទីវ័យ៣៨ឆ្នាំរូបនេះអាចស្នាក់នៅបន្តជាមួយក្លិបក្នុងនាមជាគ្រូបង្វឹកអ្នកចាំទីបើតាម MEN ដឹង។ ដោយឡែក! Romero និង Pereira ត្រូវស្វែងរកក្លិបថ្មីលេងដោយខ្លួនឯង។