អតីតប្រធានក្រុម Selangor គឺកីឡាករ Amri Yahyah បានចុះកុងត្រាចូលរួមជាមួយក្រុម Sabah FC ដើម្បីប្រកួតប្រជែងក្នុងលីគកំពូលម៉ាឡេស៊ីរដូវកាលក្រោយ២០២១/២០២២។
Sabah FC បានប្រកាសដោយក្លិបនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួន ខណៈដែល Amri គឺជាកីឡាករមានបទពិសោធន៍ជោគជាំជាងគេក្នុងបាល់ទាត់។ ខ្សែប្រយុទ្ធរូបនេះធ្លាប់ស៊ុតបញ្ចូលទីក្រុមជម្រើសជាតិកម្ពុជា២គ្រាប់ក្នុងពានរង្វាន់ AFF Suzuki Cup 2016 ក្នុងប្រទេសមីយ៉ាន់ម៉ាដេលកាលនោះកម្ពុជាចាញ់លទ្ធផល២ទល់៣។
កាលពីរដូវកាលមុន Amri លេងជាមួយ Sarawak United ក្នុងលីគទី២ម៉ាឡេស៊ី ប៉ុន្តែកីឡាករវ័យ ៤០ ឆ្នាំរូបនេះមិនបានទទួលបានឱកាសគ្រប់គ្រាន់ដើម្បីបង្ហាញទម្រង់លេងពិតប្រាកដដោយសារតែជំងឺរាតត្បាតកូវីដ១៩បានវាយប្រហារប្រទេសនិងបណ្តាលឱ្យការប្រកួតលីកក្នុងស្រុកត្រូវបានបញ្ឈប់។
ក្រៅពីការប្រកាសពីការមកដល់របស់ Amri Yahyah ក្រុម Sabah FC ក៏បានប្រកាសកីឡាករ ២ រូបទៀតដែរគឺអតីតខ្សែប្រយុទ្ធជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំ N.Thanabalan និងខ្សែបម្រើស្លាបឥណ្ឌូនេស៊ីគឺ Saddil Ramdani ។
កាលពីរដូវកាលមុន N.Thanabalan លេងជាមួយ Perak II ខណៈ Saddil លេងជាមួយ Bhayangkara FC ក្នុងលីគកំពូលឥណ្ឌូនេស៊ី៕