នៅថ្ងៃនេះ Knongsrok Sport លើកយកព័ត៌មានដោះដូរកីឡាករល្បីៗប្រចាំថ្ងៃមកមកចែកជូនប្រិយមិត្ត ដែលព័ត៌មាននេះមានតាំងពី Premier League, La Liga, Serie A, និង Bundesliga របស់អាល្លឺម៉ង់ផងដែរ។
- អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោកតា Arsene Wenger បានទម្លាយមកកាន់សារព័ត៌មាន beIN Sports ថាក្រុមកាំភ្លើងធំ Arsenal អាចនឹងទទួលបានខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំងបំផុតក្នុងពិភពលោក Kylian Mbappe ក្នុងលក្ខខ័ណ្ឌខ្ចីជើងទៅហើយនៅពេលដែលកីឡាកររូបនេះផុតកំណត់កុងត្រាជាមួយ Monaco។ តែទីបំផុត! Arsenal ខកចិត្តដដែលហើយកីឡាករបារាំងរូបនេះចុះកុងត្រាលេងនៅ PSG ដល់បច្ចុប្បន្ន។
-ក្លិបលីគកំពូលព័រទុយហ្គាល់ Porto បានឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែប្រយុទ្ធស្លាបក្លិបប្រេស៊ីល Gremio កីឡាករ Pepe។ កីឡាកររូបនេះនឹងចំណាយពេលវេលានៅសល់ក្នុងរដូវកាលនេះលេងក្នុងក្លិបGremio សិនហើយនឹងធ្វើដំណើទៅព័រទុយហ្គាល់នៅរដូវក្ដៅខាងមុខជាមួយនិងការចុះកុងត្រារយៈពេល៥ឆ្នាំ។
- Chelsea ដាក់គោលដៅយកតារាបាល់ទាត់ Hofmann របស់ក្លិប Gladbach។ ខ្សែបម្រើរូបនេះគ្រោងនឹងចាកចេញពីក្របខ័ណ្ឌ Bundesliga ក្នុងរដូវក្ដៅខាងនេះហើយ។
តោខៀវសម្លឹងឃើញកីឡាកររបស់ Borussia Monchengladbach រូបនេះហើយបើនិយាយអំពីតម្លៃខ្លួនខ្ទង់១៤លានផោន(២០លានដុល្លារ)ប៉ុណ្ណោះ។
-ក្លិប Everton ដាក់គោលដៅចុះកុងត្រាយកខ្សែបម្រើកណ្ដាល Adrien Rabiot របស់ Juventus ពេលចប់រដូវកាលនេះ។ ក្រុមមានឈ្មោះស្កតាំងម៉ែមួយនេះបានដាក់គោលដៅទិញយកឲ្យបានហើយបានទម្លាយកញ្ចប់ដេញថ្លៃក្នុងតម្លៃ ៣០លានអឺរ៉ូ(២៦លានផោន.៣៦លានដុល្លារ)។ លើសពីនេះពួកគេក៏សំឡឹងឃើញ Gianluca Mancini របស់ Roma ផងដែរ។
-Manchester City បានកាត់បន្ថយប្រាក់ឈ្នួលដែលពួកគេគ្រោងទុកក្នុងការចុះកុងត្រាយក Lionel Messi នេះបើតាមប្រភពកាសែតអង់គ្លេស The Sun។
ក្លិបកំពុងឈរកំពូលតារាង Premier League ចង់ឲ្យកីឡាករជម្រើសជាតិអាហ្សង់ទីនមកធ្វើការរួមគ្នាជាមួយលោក Pep Guardiola ពេលដែលរូបគេចាកចេញពី Camp Nou ក្នុងរដូវក្ដៅនេះ។
ដំបូងឡើយ! City បានដាក់សំណើទៅឲ្យ Messi ក្នុងតម្លៃ៦០០លានផោន(៨៣៨លានដុល្លារ)ប៉ុន្តែពេលនេះពួកគេបញ្ចុះតម្លៃមកត្រឹមតែ៤៣០លានផោន(៦០០លានដុល្លារ)ពីព្រោះតែបញ្ហាហិរញ្ញវត្ថុប្រែប្រួល៕