បាល់​ទាត់​អាស៊ាន៖ ក្លិប Sri Pahang រក​បាន​ម៉ាស៊ី​ន​ផលិតគ្រាប់បាល់​ពី​អ៊ុយក្រែន​មក​ជំនួស Sergio Aguero

រដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​លីគ​គំពូលម៉ាឡេស៊ី​សម្រាប់​ពេលវេលាបើក​រដូវ​កាល​ពេល​នេះនឹង​ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃ​ស្អែក ប៉ុន្តែក្លិប Sri Pahang បាន​រក​ឃើញ​ម៉ាស៊ីន​ផលិត​គ្រាប់​បាល់​របស់​ខ្លួន​ពី​ប្រទេសអ៊ុយក្រែន ដោយ​ចុះ​កុងត្រា​យក​ខ្សែប្រយុទ្ធ​Yevhen Bokhashvili មក​ជំនួស​ខ្សែប្រយុទ្ធសញ្ជាតិ​អាហ្សង់ទីន Sergio Fabian Ezequiel Agüero ។

ខ្សែប្រយុទ្ធ​Yevhen Bokhashvili

គេ​ដឹង​ថា​​Agueroនឹង​ត្រូវចាកចេញ​ពី​ក្លិប​ទៅ​លេង​ខ្ចី​ជើងនៅ​ក្លិប​ណាផ្សេង​រហូត​ដល់​គាត់​ឈាន​ដល់​កំណត់​ពេល​៥​ឆ្នាំ​ដើម្បី​អាច​ធ្វើ​ការ​ចូល​សញ្ជាតិ​ម៉ាឡេស៊ី​ហើយ​លេង​ជាកីឡាករ​ក្នុង​ស្រុក​សម្រាប់​ក្លិប Sri Pahang។ វិស័យបាល់​ទាត់​អាស៊ី​គ្មាន​អ្វី​គួរឲ្យ​ចម្លែក​នោះ​ទេ សម្រាប់​វត្តមាន Bokhashvili ខណៈ​ដែល​អតីតយុវជន​ជម្រើស​ជាតិ​អ៊ុយក្រែន​រូបនេះ​ធ្លាប់​លេង​នៅ​ក្លិប​ឥណ្ឌូនេស៊ី PS Sleman​ហើយ​រូប​គេ​ក៏​ជា​កីឡាករម្នាក់​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ក្នុង​លីគ​កំពូល​ឥណ្ឌូនេស៊ី( Indonesian League 1)រដូវ​កាល​២០១៩ផង​ដែរ។

ប្រយុទ្ធសញ្ជាតិ​អាហ្សង់ទីន Sergio Fabian Ezequiel Agüero

រូប​គេ​ក្លាយ​ជា​ម៉ាស៊ីនរក​គ្រាប់បាល់​ងហើយ​ក្លាយ​ជាកីឡាករសំណព្វចិត្ត​របស់អ្នក​គាំទ្រក្លិប PS Sleman ក្រោយ​បង្ហាញខ្លួន​បាន​៣៦​ប្រកួតរក​បាន​១៦​គ្រាប់​ហើយ​ធ្លាប់​បាន​ក្លិប​ជា​ច្រើន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​តាមប្រមាញ់ផង​ដែរ។​នាយកប្រតិបត្តិ PS Sleman លោក Marco Gracia Paulo បានពន្យល់ថាពួកគេបានព្យាយាមអស់ពីសមត្ថភាពដើម្បីរក្សាខ្សែប្រយុទ្ធដ៏សាហាវរូបនេះ ប៉ុន្តែ Bokhashvili បានជ្រើសរើសឱកាសលេងក្នុងលីគកំពូលម៉ាឡេស៊ីជាមួយក្រុម Sri Pahang FC ។

231219 Yevhen Bokhasvili Foto By Tata Kurnia 1280x_

Yevhen Bokhashvili ក៏ធ្លាប់លេងឲ្យក្រុមជម្រើសជាតិអ៊ុយក្រែនអាយុក្រោម ១៧ ឆ្នាំទៅក្រោម ២១ ឆ្នាំផងដែរ។ វត្តមានរបស់គាត់ជាមួយនឹងខ្សែប្រយុទ្ធនាំចូលមកពីទីម័រខាងកើតនឹងបង្កើនកម្លាំងម៉ាស៊ីនគ្រាប់បាល់របស់ Pahang នៅរដូវកាលនេះកាន់តែខ្លាំង៕