លោកអ្នកប្រហែលជាគិតថា ការហាត់កីឡាឃីកបុកសីង គ្រាន់តែសម្រាប់ឡើងសង្វៀនប្រកួតដូចជាកម្មវិធី ONE Super Series ជាដើម ប៉ុន្តែការពិតត្រូវបានបង្ហាញថា ការហាត់ឃីកបុកសីង និងវិន័យកីឡានេះអាចជួយឲ្យលោកអ្នកក្លាយជាមនុស្សដែលកែប្រែជីវិតបានយ៉ាងល្អប្រសើរ។
រាប់ចាប់តាំងពីស្មារតីរហូតដល់សាច់ដុំរាងកាយ លោកអ្នកនឹងមានកាយសម្បទាមាំមួន សុខភាពល្អ និងចិត្តគំនិតម៉ត់ចត់ល្អ បន្ទាប់ពីលោកអ្នកចំណាយពេលហ្វឹកហាត់កីឡាឃីកបុកសីង។
គ្រាន់តែបញ្ជាក់ខ្លីខាងលើដូចមិនច្បាស់ ដូច្នេះសូមលើកហេតុផលសំខាន់៥យ៉ាងពីការហាត់ឃីកបុកសីងជួយធ្វើឲ្យលោកអ្នកផ្លាស់ប្តូរកាន់តែល្អប្រសើរ។
ទី១៖ ជួយសម្រួលចល័តរាងកាយ
ប្រសិនបើលោកអ្នកអង្គុយលើកៅអីធ្វើការពេញមួយថ្ងៃដោយមិនបានសម្រាកញឹកញាប់ ឬក្រោកដើរបានតែម្តងម្កាលនោះ លោកអ្នកប្រហែលជាមានចលនារាងកាយមិនស្រណុកស្រួលឡើយ។
បន្តអង្គុយកាន់តែយូរ ហើយនៅពេលលោកអ្នកចូលនីវត្តរ៍ ខ្លួនប្រាណរបស់លោកអ្នកអាចនឹងប្រែប្រួលទៅជារាងអក្សរ “S” ដូចដែលលោកអ្នកធ្លាប់ឃើញមនុស្សចាស់ដែលធ្វើការអង្គុយយូរពេញមួយអាជីពការងារ។
ប៉ុន្តែនៅពេលលោកអ្នកហាត់កីឡាឃីកបុកសីងដែលធ្វើឲ្យមានចលនាចល័ត និងប្រែប្រួលតាមរយៈការទាត់ និងបញ្ចេញកណ្តាប់ដៃ ចលនារាងកាយរបស់លោកអ្នកនឹងដើរបានស្រួល និងកាន់តែល្អជាបន្តបន្ទាប់។
វាប្រហែលជាត្រូវការពេលវេលាយូរបន្តិចដើម្បីទទួលបានផលល្អដូចជាកីឡាករថៃរហស្សនាម “រន្ទះជើងម៉ាស៊ីន” Superlek Kiatmoo9 ដែលដក់ជាប់នឹងមួយថៃ ប៉ុន្តែពេលវេលាបានធ្វើឲ្យគាត់មានចលនាវិវត្តយ៉ាងលឿនរហូតដល់ទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight ជាមួយកីឡាករ Elias Ennahachi នៅព្រឹត្តិការណ៍ ONE: FISTS OF FURY។
លោកអ្នកប្រហែលជាឆ្ងល់ហើយថា ការសម្របសម្រួលហេតុអ្វីបានជាស្ថិតក្នុងបញ្ជីអត្ថប្រយោជន៍នៃការហ្វឹកហាត់ឃីកបុកសីង ជាពិសេសលោកអ្នកប្រហែលយល់ថា ល្អនៅពេលក្មេងៗប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា ការបង្កើននៃការសម្របសម្រួលនៅពេលធំពេញវ័យគឺពិតជាមានអត្ថប្រយោជន៍ខ្ពស់។ ប្រសិនបើលោកអ្នកធ្វើការដោយប្រើកម្លាំងកាយ ការសម្របសម្រួលសាច់ដុំពិតជាជួយដល់រាងកាយរបស់លោកអ្នកច្រើនណាស់ដែលត្រូវធ្វើចលនាដោយកម្លាំង ប៉ុន្តែគ្មានការឈឺចាប់ឡើយ។
លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ពីការបង្កើនការសម្រួល ប្រសិនបើលោកអ្នកធ្វើការនៅការិយាល័យ។ អ្វីម្យ៉ាងដូចជាសាមញ្ញនៅពេលលោកអ្នកប្រែប្រួលកាយវិការដើម្បីបើកទូឯកសារពីកៅអីអង្គុយកាន់តែពិបាកជាងអ្វីដែលលោកអ្នកដឹងថែមទៀត ហើយប្រសិនបើចំណុចស្នូលរបស់លោកអ្នកខ្សោយ វាអាចទាញសាច់ដុំបាន។
នៅពេលលោកអ្នកហ្វឹកហាត់ឃីកបុកសីង វានឹងជួយសាច់ដុំរបស់លោកអ្នកពីរបៀបវាធ្វើការរួមគ្នា ដូច្នេះពួកវាអាចជួយ និងការពារគ្នាទៅវិញទៅមកមិនឲ្យមានការឈឺចាប់កើតមាន។
ខូវិត-១៩ បានធ្វើឲ្យពិភពលោកប្រែប្រួល ហើយមនុស្សច្រើនណាស់មានសម្ពាធផ្លូវចិត្ត។
ប្រសិនបើលោកអ្នកមិនអាចដោះស្រាយនឹងសម្ពាធបានល្អទេ វានឹងកាន់តែធ្វើឲ្យសុខភាពរបស់លោកអ្នកទ្រុឌទ្រោម និងអាចនាំឲ្យមានសម្ពាធឈាមឡើងខ្ពស់ ជំងឺគាំងបេះដូង ដាច់សរសៃឈាម និងរឿងអាក្រក់ផ្សេងៗទៀត។
ទោះបីជាយ៉ាងណា ឃីកបុកសីងអាចជួយកាត់បន្ថយសម្ពាធផ្លូវចិត្តរបស់លោកអ្នកកបាន ពីព្រោះនៅពេលលោកអ្នកហាត់ លោកអ្នកបានជម្រុះចេញស្ត្រេស ឬសម្ពាធពីខ្លួនដែលធ្វើឲ្យកាយសម្បទាមានអារម្មណ៍ស្រស់ថ្លា។
តើលោកអ្នកមិនជឿមែនទេ? ក្រឡេកមើលជើងឯកមួយថៃពិភពលោក Rodtang “The Iron Man” Jitmuangnon ដែលនឹងត្រូវឡើងប្រកួតឃីកបុកសីងលើកដំបូងទល់នឹងកីឡាករ Alejandro “El Puma” Rivas នាថ្ងៃទី២៦ ខែកុម្ភៈ។
Rodtang ជាកីឡាករម្នាក់ដែលមានកាយសម្បទាធន់រឹងមាំណាស់នៅពេលឡើងសង្វៀន ប៉ុន្តែនៅក្រៅសង្វៀន រូបគេជាកីឡាករសំណាងម្នាក់នៅ ONE។ ដូច្នេះគ្មានអ្វីឆ្ងល់ទេដែលការហាត់ឃីកបុកសីងជួយជម្រុះចេញនូវភាពស្ត្រេសពីខ្លួន។
ប្រសិនបើលោកអ្នករស់នៅដោយពឹងលើពិសាភេសជ្ជៈប៉ូវកម្លាំង នោះជាសញ្ញាដ៏ធំមួយដែលបញ្ជាក់ថា រាងកាយរបស់លោកខ្វះថាមពលធម្មជាតិ។
បន្តការមិនប្រើប្រាស់នូវអ្វីដែលមិនមែនជាធម្មជាតិចូលទៅក្នុងប្រព័ន្ធរាងកាយ ដូច្នេះលោកអ្នកនឹងមានបញ្ហាដេកមិនលក់ ឡើងទម្ងន់ និងប្រហែលជាឈឺធ្មេញ សក់ស្កូវថែមទៀតផង។
ជំនួសឲ្យការកាត់់បន្ថយនៃការពិសាភេសជ្ជៈប៉ូវកម្លាំង លោកអ្នកចំណាយពេលវេលាហាត់ឃីកបុកសីងនៅពេលមានពេលវេលា និងមុន ឬក្រោយការងារ។
ប្រសិនបើលោកអ្នករស់នៅមិនស្រណុកស្រួល វាជាសញ្ញាបង្ហាញថា រាងកាយរបស់លោកអ្នកមិនមានចលនាសុខស្រួលទេ។ ក្នុងករណីជាច្រើន មនុស្សដែលមិនហាត់ប្រាណជារឿយៗកើតមានបញ្ហាសាច់ដុំ ឬឈឺសន្លាក់ដៃជើង។
ចំណាយពេលរាប់ទសវត្សដោយមិនបានបង្កើនសាច់ដុំឲ្យសមស្របតាមជំនាញ ហើយរាងកាយនឹងមើលទៅមិនស្លីមស្អាត ឬសង្ហាទាល់តែសោះ។
ទោះជាយ៉ាងណា ការហ្វឹកហាត់ឃីកបុកសីងឲ្យបានទៀងទាត់ វានឹងបង្កើនឲ្យសាច់ដុំរបស់លោកអ្នកកាន់តែមាំមួន ឡើងធំ និងតឹងណែន រាងកាយមាំមួន ដែលជាពេលវេលានៃជីវិតដ៏សំខាន់។
យ៉ាងណា វាប្រហែលជាត្រូវការពេលវេលាដូចជាជើងឯកឃីកបុកសីងពិភពលោក ONE Featherweight Kickboxing World Grand Prix កីឡាករGiorgio “The Doctor” Petrosyan ដែលត្រូវប្រកួតជាមួយអ្នកថ្មី Davit Kiria នៅ ONE: FISTS OF FURY ប៉ុន្តែបន្ទាប់ពីពីរបីខែក្រោយមក លោកអ្នកនឹងកត់សំគាល់អ្វីដែលប្លែកពីអ្នកថ្មី៕