អតីតកីឡាករបិសាចក្រហម លោក Gary Neville បាននិយាយថាបងប្រធាន Harry Maguire គឺជាគ្រឹះនៃតំបន់ការពាររបស់ក្លិបហើយក្លិបមិនចាំបាច់ការវិនិយោគ៨០លានអឺរ៉ូផ្សេងទៀតដើម្បីរកខ្សែការពារថ្មីនោះទេ។
ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ Sky Sports លោកថា៖“ ក្រុមបិសាចក្រហម Manchester United នឹងមិនធ្វើការផ្លាស់ប្តូរកីឡាករ Harry Maguire នោះទេ។ ពួកគេបានវិនិយោគទឹកប្រាក់ ៨០ លានអឺរ៉ូ គឺគាត់គឺជាគ្រឹះនៃតំបន់ការពាររបស់ក្លិប ហើយក្លិបនឹងកសាងខ្សែការពារដោយយកកីឡាកររូបនេះជាគោល។ ដូច្នេះពួកគេចាំបាច់ត្រូវស្វែងរកដៃគូមកជួយគាត់។ វាត្រូវតែជាមនុស្សម្នាក់ដែលមានកាយសម្បទានិងប្រវត្តិរូបល្អដូចជា Eric Bailly" ។
"អ្នកនោះគួរតែមនុស្សដែលរហ័ស ពូកែបាល់នៅលើអាកាស រឹងមាំ និងអាចជំនួស Maguire បាន ។ ប៉ុន្តែក្នុងក្រុមបច្ចុប្បន្នគ្មាននរណាលេងបានល្អជាងនេះទៀតទេហើយ បញ្ហារបស់ Victor Lindelof គឺ Maguire និងបញ្ហារបស់ Maguire គឺ Lindelof ។ ខ្ញុំគិតថា ប្រសិនបើអ្នកដាក់ Victor Lindelof ជាមួយ Virgil van Dijk នៅ Liverpool គាត់ពិតជាកីឡាករល្អម្នាក់មិនខាន"។
អតីតខ្សែការពាររូបនេះបន្តទៀតថា៖" គាត់យល់ពីការប្រកួត។ ប្រសិនបើគាត់នៅជាមួយ Rio Ferdinand ឬ Van Dijk ខ្ញុំគិតថាគាត់នឹងបង្កើតដៃគូការពារដ៏អស្ចារ្យមួយ។ បញ្ហានោះគឺថាគាត់មិននៅជាមួយកីឡាករដែលល្អជាង Maguire ។បញ្ហាដែល Lindelof មានគឺ Man Utd បានវិនិយោគ ៨០ លានផោនមកលើ Maguire ដូច្នេះ Lindelof ត្រូវតែលេងជាដៃគូជាមួយMaguire "។
លោក Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍ថា បានដាក់គោលដៅខ្សែការពារចំនួន ៤ រូបនៅក្នុងបញ្ជីសម្រាំងផ្នែកតំបន់ការពារកណ្តាលរបស់ក្លិបដែលមានដូចជា៖ Raphael Varane របស់ Real Madrid, Jules Kounde របស់ Sevilla, Tyrone Mings របស់ Aston Villa និង David Carmo របស់ Braga ។
ទន្ទឹមនឹងនេះ! Lindelof ត្រូវបានគេរំពឹងថានឹងស្នាក់នៅ Old Trafford យ៉ាងហោចណាស់មួយរដូវទៀត ប៉ុន្តែអនាគតរបស់ Bailly ត្រូវបានគេវាយតម្លៃនៅចុងបញ្ចប់នៃយុទ្ធនាការរដូវកាល២០២១នេះហើយ៕