បាល់ទាត់​អាស៊ាន៖ ខ្សែបម្រើ​ជម្រើសជាតិ​ហ្វីលីពីន Manny Ott ចាកចេញ​ពី United City ទៅ​លេង​នៅ Melaka United

ក្រុម Melaka United របស់ប្រទេសម៉ាឡេស៊ីបានប្រកាសពីការចុះហត្ថលេខាលើកីឡាករអន្តរជាតិហ្វីលីពីន Manny Ott ពីក្លឹប United City Football Club។

147412314_134249968557732_4819337055110438118_o

ខ្សែបម្រើវ័យ ២៨ ឆ្នាំដែលបានចាប់ផ្តើមអាជីពជាមួយក្រុម FC Ingolstadt ០៤ II របស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០១០ បានជួយពង្រឹងក្រុមបាល់ទាត់ Melaka United ត្រៀមការប្រកួតលីគកំពូលម៉ាឡេស៊ី Malaysia Super League (MSL)រដូវ​កាល​២០២១ ។

Jzkn1doa5o1yqrrnffwg

Manny Ott គឺជាផ្នែកមួយជួយក្រុម United City ដែលត្រូវបានគេស្គាល់ថាជាក្លិប​មាន​ឈ្មោះ Ceres Negros ឈ្នះជើងឯកនៅលីគកំពូលហ្វីលីពីនឆ្នាំ ២០១៧ និង ២០១៨ ។ ចំណែក​ពាន​រង្វាន់លំដាប់ទ្វីប​ រូប​គេធ្លាប់​ស៊ុត​បញ្ចូល​ទី​គ្រាប់បាល់​ជ័យជម្នះលើ​ក្រុម Home United របស់​សិង្ហបុរី​កាល​ពី​ឆ្នាំ២០១៧ ក្នុងពាន​រង្វាន់ AFC Cup វគ្គ​ ASEAN Zonal Final។

Manny Ott

ការផ្ទេរនេះគឺជាការផ្លាស់ប្តូរក្លិបលើកទី ២ របស់ Ott ចេញពីប្រទេសហ្វីលីពីន​ដោយ​ពីមុនរូបគេ លេងជាមួយក្រុម Ratchaburi Mitr Phol FC របស់ប្រទេសថៃក្នុងឆ្នាំ ២០១៩ មុនពេលផ្លាស់ទៅលេងនៅ United City ជា​ថ្មី។

ក្រុម Melaka United ឡើង​មក​លេង​នៅ​លីគ​កំពូលម៉ាឡេស៊ី​ MSL ក្នុង​រដូវ​កាល​២០២១​នេះ បន្ទាប់ពីបានឈ្នះជើងឯកពាន​រង្វាន់លីគ​ទី​ ២ ម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៦ ខណៈ​កាល​ពី​រដូវ​កាល​មុន​បួក​គេ​បាន​ត្រឹម​ចំណាត់​ថ្នាក់​ទី​៩​ប៉ុណ្ណោះ​ក្នុង​តារាងលីគ​កំពូល៕

រូបថតៈMelaka United