ក្រុមបិសាចក្រហម Manchester United បានប្រកាសថា Mason Greenwood បានចុះកុងត្រាថ្មីដែលនឹងរក្សារូបគេនៅក្លឹបរហូតដល់ខែមិថុនាឆ្នាំ ២០២៥ ជាមួយនឹងជម្រើសក្នុងការបន្តមួយឆ្នាំទៀត(១២ខែ)។
Greenwood គឺជាផលិតផលចេញពីឈុតយុវជនថ្នាលដ៏ល្បីល្បាញក្លឹបហើយបានលេងក្នុងឈុត Uនេះសឹងគ្រប់កម្រិតអាយុចាប់តាំងពីមកចូលរួមដំបូងជាមួយក្លិប Manchester United តាំងពីអាយុ ៧ ឆ្នាំ។
កីឡាករវ័យ ១៩ ឆ្នាំរូបនេះជាអ្នករកគ្រាប់បាល់វ័យក្មេងជាងគេបំផុតរបស់បិសាចក្រហម ក្នុងការប្រកួតពានទ្វីបអឺរ៉ុប បានបង្ហាញខ្លួនចំនួន ៨២ ដងសម្រាប់បិសាចក្រហម។ Greenwood គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបញ្ចប់ការហ្វឹកហាត់ពីសាលាយុវជនថ្នាលចំនួន ៩ នាក់ដែលបានចូលរួមក្នុងក្រុមឈុតធំនៅរដូវកាលនេះ។
និយាយក្នុងពិធីចុះកុងត្រា កីឡាករវ័យ១៩ឆ្នាំថា៖ “ នៅពេលដែលអ្នកចូលរួមជាមួយក្លឹបនៅអាយុ ៧ ឆ្នាំ អ្នកគ្រាន់តែសុបិន្តចង់លេងអោយក្រុមឈុតធំនៅថ្ងៃណាមួយ។ ខ្ញុំបានខិតខំយ៉ាងខ្លាំង ដើម្បីឈានដល់កំរិតនេះ ហើយពីរឆ្នាំចុងក្រោយនេះពិតជាអស្ចារ្យណាស់។ មានអ្វីជាច្រើន ដែលខ្ញុំចង់សំរេចបាននៅក្នុងការប្រកួត ហើយខ្ញុំដឹងថានេះគឺជាបរិយាកាសល្អឥតខ្ចោះដើម្បីលេងបាល់ទាត់របស់ខ្ញុំ"។
“ ដោយមានការគាំទ្រពីអ្នកចាត់ការ(លោក Ole) បុគ្គលិកគ្រូបង្វឹករបាស់គាត់ និងកីឡាករឆ្នើម ៗជាច្រើនដែលខ្ញុំបានរៀនសូត្រតាម ខ្ញុំដឹងថាខ្ញុំកំពុងអភិវឌ្ឍរៀងរាល់ថ្ងៃ។ មានអ្វីជាច្រើនទៀត ដែលបានមកពីខ្លួនខ្ញុំផ្ទាល់ និងក្រុមនេះហើយខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការខិតខំធ្វើការពីមួយសប្តាហ៍ទៅមួយ ដើម្បីជួយក្រុមអោយទទួលបានជោគជ័យ"។
"ខ្ញុំចង់តបស្នងដល់ក្លិបសម្រាប់ការគាំទ្រ ដែលអ្នករាល់គ្នាបានផ្តល់ដល់ខ្ញុំក្នុងរយៈពេលជាច្រើនឆ្នាំ ហើយបង្ហាញដល់អ្នករាល់គ្នានូវអ្វីដែលខ្ញុំមានសមត្ថភាព"។
Mason បានបង្ហាញខ្លួនជាកីឡាករក្នុងឈុតធំលើកដំបូង នាមជាកីឡាករបម្រុងប្ដូរចូលពេល Man Utd លេងជាមួយក្រុម Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League នៅខែមីនាឆ្នាំ ២០១៩ ។
គាត់បានស៊ុតបាល់បញ្ចូលទីចំនួនសរុប ២១ គ្រាប់ ហើយថ្មីៗនេះគាត់ទាត់បញ្ចូលទីក្នុងពាន Emirates FA Cup ជុំទី ៤ លើក្រុម Liverpool នៅ Old Trafford ៕