ម្ចាស់មេដាយ ១២គ្រឿង ពីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ពីឯកឧត្តមបណ្ឌិត ជា ប៊ុនហេង

រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានផ្តល់ប្រាក់រង្វាន់លើកទឹក ចិត្តដល់កីឡាករកីឡាការិនីអត្តពលកម្មក្រសួងមហាផ្ទៃ ដែលប្រជែងបានមេដាយសរុប១២គ្រឿង ក្នុងនោះ មេដាយមាស៥ ប្រាក់២ សំរឹទ្ធ៥គ្រឿង ពីការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០។

148269072_2839285026391400_904087778607989009_n

នាឱកាសផ្តល់ប្រាក់រង្វាន់ និងសំណេះសំណាល ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលដែលក្រុមអត្តពលកម្មក្រសួងមហាផ្ទៃ ដណ្តើមបានពីការប្រកួតថ្នាក់ជាតិឆ្នាំ២០២០កន្លទៅនេះ។ ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ និងជំរុញផងដែរ ដល់កីឡាករ កីឡាការិនីអត្តពលកម្មរបស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវបន្តខិតខំហ្វឹក ហាត់អោយបានខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រជែងយកមេដាយ មាសអោយបានកាន់តែច្រើន ពីការប្រកួតកីឡាជាតិលើកទី៣ ដែលនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២១ ខាងមុខ។

150255221_2839284963058073_4045048814437428489_n

ចំពោះប្រាក់រង្វាន់ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ប្រគល់ជូនម្ចាស់មេដាយថ្នាក់ជាតិអត្តពលកម្មប្រចាំឆ្នាំ២០២០មានដូចជា៖

- មេដាយមាសសរុប៥គ្រឿង មួយគ្រឿងទទួលបានប្រាក់រង្វាន់៣សែនរៀល សរុប១លាន៥សែនរៀល

- មេដាយប្រាក់សរុប២គ្រឿង មួយគ្រឿងទទួលបានប្រាក់រង្វាន់២សែនរៀល សរុប៤សែនរៀល

- មេដាយសំរឹទ្ធសរុប៥គ្រឿង មួយគ្រឿងទទួលបានប្រាក់រង្វាន់១សែនរៀល សរុប៥សែនរៀល។

- អ្នកអត់បានមេដាយចំនួន៨នាក់ ម្នាក់ៗទទួលបានប្រាក់លើកទឹកចិត្ត៨ម៉ឺនរៀល សរុប៦សែន៤ម៉ឺនរៀល និងគ្រូបង្វឹក២នាក់ ម្នាក់ៗទទួលបានថវិកាលើកទឹក ចិត្ត១សែនរៀលផងដែរ៕

149492084_2839285079724728_7206108852368707531_n

148649539_2839284933058076_7757973905256781227_n

148649539_2839284933058076_7757973905256781227_n (1)

148269072_2839285026391400_904087778607989009_n