គ្រូបង្វឹកសញ្ជាតិម៉ាឡេស៊ីលោក Datuk K. Rajagobal បានស្នើសុំកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសដើម្បីអភិវឌ្ឍបាល់ទាត់ប្រ៊ុយណេដារូសាឡឹម។
លោក Rajagobal ដែលទើបតែត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិនៃប្រទេសមហាសេដ្ឋីប្រេងរូបនេះ បានសង្កត់ធ្ងន់ថាក្រៅពីផ្តល់កិច្ចសហប្រតិបត្តិការ គ្រប់ភាគីទាំងអស់គួរតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់គុណភាពបាល់ទាត់ប្រ៊ុយណេ។ លោក Datuk K. Rajagobal មានប្រសាសន៍ថា៖ “ ខ្ញុំគិតថាគ្រប់ភាគីទាំងអស់ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទម្រង់បាល់ទាត់របស់ប្រទេស ប្រ៊ុយណេ។
“ ខ្ញុំដឹងថាប្រធានសហព័ន្ធបាល់ទាត់ប្រ៊ុយណេ លោក Pengiran Matusin Pengiran Matasan មានផែនការសម្រាប់អនាគត។ ពួកគេមានផែនការរយៈពេលវែង ដើម្បីអភិវឌ្ ឍនិងធ្វើឱ្យប្រសើរឡើងក៏ដូចជាស្តារការទុកចិត្តរបស់អ្នកគាំទ្រលើបាល់ទាត់ឡើងវិញ។
"នេះនឹងក្លាយជាការប្រកួតប្រជែងខ្ពស់មួយ ហើយខ្ញុំបានមកទីនេះ ដើម្បីទទួលយកការប្រកួតប្រជែង។ខ្ញុំមានមោទនកភាពដែលត្រូវបានផ្តល់ការងារជាគ្រូបង្វឹកនៅទីនេះ"។
គ្រូបង្វឹកធ្លាប់ជួយម៉ាឡេស៊ីឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០០៩ និងព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ ២០១០ បានចាប់ផ្តើមបោះជុំរំហ្វឹកហាត់ និងប្រមូលផ្ដុំកីឡាកររួចបាត់ទៅហើយ។ លោក Rajagobal ក៏មានគោលបំណងរៀបចំការប្រកួតមិត្តភាពដើម្បីវាយតម្លៃសមត្ថភាពរបស់កីឡាករជម្រើសជាតិប្រ៊ុយណេទាំងអស់ដែរ៕