ក្រុមកីឡាហ្វុតសាលឥណ្ឌូណេស៊ីមានគោលបំណងចង់ឈ្នះមេដាយមាសលើកដំបូងរបស់ពួកគេ ក្នុងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣១ក្នុងប្រទេសវៀតណាមដែលនឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ។
ស៊ីហ្គេមឆ្នាំ ២០២១ នឹងត្រូវរៀបចំឡើងនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី ២ ធ្នូ។ ហើយថ្វីបើមានការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ក្រុមជម្រើសជាតិហ្វូតសាលឥណ្ឌូណេស៊ី បានចាប់ផ្តើមការរៀបចំរបស់ពួកគេរួចទៅហើយក្រោមការដឹកនាំរបស់លោក Kensuke Takahashi ជាគ្រូបង្វឹក។
លោក Sayan Karmadi គ្រូជំនួយជម្រើសជាតិហ្វតសាលឥណ្ឌូនេស៊ីបាននិយាយក្នុងវេបសាយ ASEAN FOOTBALL ថា៖" គោលដៅរបស់យើងគឺឈ្នះមេដាយមាសនៅស៊ីហ្គេមចុងឆ្នាំនេះ។ ពេលនេះយើងបានពិនិត្យមើលសក្តានុពលរបស់ក្រុមយើង ហើយគោលដៅនេះគឺជាអ្វីដែលយើងត្រូវការ"។
"ខ្ញុំជឿថាឱកាសឈ្នះមេដាយមាសនៅតែបើកចំហសម្រាប់ក្រុមទាំងអស់។ ដូច្នេះយើងនឹងត្រូវរៀបចំឱ្យបានត្រឹមត្រូវ និងនេះជាកន្លែងដែលយើងនឹងត្រូវរៀបចំផែនការទៅកាន់ PSSI (សមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី) និង KOI (ក្រុមប្រឹក្សាអូឡាំពិកឥណ្ឌូណេស៊ី) "។
ក្រុមហ្វុតសាលបុរសឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមចុងក្រោយក្នុងឆ្នាំ ២០១៧ ខណៈកាលពី ២ ឆ្នាំមុននៅប្រទេសហ្វីលីពីនព្រឹត្តិការណ៍នេះមិនត្រូវបានធ្វើឡើងឡើយ។
ប្រទេសថៃបានឈ្នះមេដាយមាសស៊ីហ្គេមហ្វូតសាលស៊ីហ្គេមទាំងអស់ក្នុងឆ្នាំ ២០០៧ (នៅប្រទេសថៃ) ឆ្នាំ ២០១១ (នៅទីក្រុងហ្សាការតា) ឆ្នាំ ២០១៣ (នៅមីយ៉ាន់ម៉ា) និងឆ្នាំ ២០១៧ (នៅប្រទេសម៉ាឡេស៊ី) ៕