FIGC ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អ៊ីតាលីបានពិន័យ Amad Diallo និងបងប្រុសរបស់គាត់គឺ Hamed Traore ម្នាក់ៗចំនួន ៤២,០០០ ផោនពីបទប្រើ 'លិខិតបញ្ជាក់មិនពិត' និងឪពុកម្តាយក្លែងក្លាយ ដើម្បីផ្លាស់ទៅប្រទេសអ៊ីតាលីក្នុងឆ្នាំ ២០១៥ ។
កីឡាករវ័យក្មេងរូបនេះបានដាក់ពាក្យបណ្តឹង ដើម្បីចៀសវាងការហាមឃាត់ ប៉ុន្តែត្រូវបង់ប្រាក់ពិន័យតាមកាលកំណត់។ Diallo ដែលបានលេងឱ្យ Atalanta មុនពេលចូលរួមជាមួយ Manchester United បានចាកចេញពីកូតឌីវ័រ ដើម្បីស្វែងរកឱកាសប្រកបអាជីពបាល់ទាត់ល្អប្រសើរ។
ទោះយ៉ាងណាសារព័ត៌មាន Daily Mail បានរាយការណ៍ថា មានការស៊ើបអង្កេតមួយលើករណីជួញដូរកុមារ ដែលជាប់ទាក់ទងចំពោះការរត់ពន្ធមនុស្សដែលក្នុងនោះមាន Amad និង Hamed ចូលទៅក្នុងប្រទេសអ៊ីតាលីតាមទិដ្ឋាកាគ្រួសាររួមមួយ មានទាំងឪពុកម្តាយក្លែងក្លាយរបស់ពួកគេផងដែរគឺលោក Hamed Mamadou Traore និងអ្នកស្រី Marina Edwige Carine Teher ។
ក្រុមបិសាចក្រហម Manchester United មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ប៉ុន្តែ Daily Mail យល់ថាពួកគេបានចុះហត្ថលេខាជាមួយកីឡាករវ័យក្មេងរូបនេះ ក្រោយពីរឿងហេតុកើតឡើង ហើយបិសាចក្រហមក្រហមមិនខ្វល់នោះទេព្រោះរឿងទាំងនោះមិនបានប៉ះពាល់ដល់ការលេងបាល់របស់កីឡាករផងនោះ៕