Marcus Rashford តាមពីក្រោយកំណត់ត្រាបង្កើតគ្រាប់បាល់របស់ Bruno Fernandes ដល់ទៅ៣គ្រាប់ឲ្យ Manchester United រដូវកាលនេះ ប៉ុន្តែបើគិតក្នុងលំដាប់អឺរ៉ុប រូបគេឈរក្នុងចំណាត់ថ្នាក់ខ្ពស់គ្រាន់បើមួយដែរ ក្នុងចំណោមខ្សែប្រយុទ្ធគ្រោះថ្នាក់បំផុត។
Rashford ជាប់ទាក់ទងក្នុងការបងកើតគ្រាប់បាល់២៧គ្រាប់គិតគ្រប់កម្មវិធីប្រកួតក្នុងរដូវកាលនេះហើយពិតណាស់! តាមពីក្រោយខ្សែប្រយុទ្ធ Dortmund កីឡាករ Erling Haaland (28)តែមួយគ្រាប់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្ដី! Rashy ឈរចំណាត់ថ្នាក់លេខ៥ ខណៈដែល Bruno កំពុងឈរលេខ៣។
ខាងក្រោមជាកីឡាករដែលជាប់ទាក់ទងក្នុងការបង្កើតគ្រាប់បាល់នៅអឺរ៉ុបក្នុងរដូវកាល២០២០/២០២១៖
- Robert Lewandowski 36គ្រាប់(Goal+Assist)
- Harry Kane 34គ្រាប់(Goal+Assist)
- Bruno Fernandes 30គ្រាប់(Goal+Assist)
- Erling Haaland 28គ្រាប់(Goal+Assist)
- Marcus Rashford 27គ្រាប់(Goal+Assist)