Sir Alex Fergusonទម្លាយ​ថា​កាល​ជំនាន់លោកដឹកនាំ Man Utd មាន​កីឡាករ​លំដាប់​ World Class តែ​បួន​នាក់គត់

-លោក Sir Alex បាន​បង្វឹក​កីឡាករ​សឹង​ថា​រាប់រយនាក់ទៅ​ហើយ​អំឡុង​ពេល​២៦​ឆ្នាំ​ដែល​លោក​កាន់​តំណែង​ជា​គ្រូបង្វឹក​និង​អ្នក​ចាត់នៅ​កីឡដ្ឋាន Old Trafford.

-Giggs, Scholes, Cantona និង Ronaldo បួន​នាក់​នេះគឺ​ជា​កីឡាករលំដាប់​ពិភពលោកសម្រាប់​គាត់​ហើយ តែ​លោក​បែរ​ជាមិននិយាយសរសើរ​ទៅ​វិញ។

និយាយក្នុង​កាសែត Sky Sports កាល​ពី​ឆ្នាំ២០១៥ Sir Alex Ferguson ថ្លែងបែបនេះ: “ ខ្ញុំមិនបានបន្ទាបបន្ថោក ឬរិះគន់កីឡាករបាល់ទាត់ឆ្នើមៗរបស់​ក្លិប ឬកីឡាករណាម្នាក់ដែលបានលេងឱ្យខ្ញុំ ក្នុងអំឡុងពេលកាន់អាជីពដឹកនាំ ២៦ ឆ្នាំរបស់ខ្ញុំនៅ Manchester United នោះទេប៉ុន្តែមានតែបួននាក់ប៉ុណ្ណោះ ដែលជាកីឡាករលំដាប់ពិភពលោក(World Class)"។

2C9EFCDD00000578 0 Image A 126_1442881553880

"នៅពេលដែលយើងនាំ Eric Cantona ចូលមកកាន់​ក្រុម យើងបានឈ្នះលីគនៅរដូវកាលនោះ។ វាគ្រាន់តែជាវត្តមាន និងសមត្ថភាពរបស់គាត់ក្នុងការរកគ្រាប់បាល់បញ្ចូលទីប៉ុណ្ណោះ។ យុវជនថ្នាលវ័យក្មេងដូចជា Ryan Giggs និង Paul Scholes គ្រាន់តែជាកីឡាករឆ្នើមប៉ុណ្ណោះ។ រឿង​ដែល​ចង់ចាំ​សម្រាប់​ពួក​គេ​ទាំងពីរ​គឺ​លេងឲ្យ​យើង​បាន​យូរបំផុត"។

650

"​តើមានកីឡាកររូបណាដែលលេងបានត្រឹមត្រូវ ពេញមួយរដូវកាលនៃក្របខ័ណ្ឌ Premier League ហើយបង្ហាញទម្រង់​លេងដល់កម្រិតដែលពួកគេមាន? គ្មានទេ! ខ្ញុំថាគ្មានទេ។ ហើយជាការពិត! Cristiano Ronaldo គ្រាន់តែជាមនុស្សម្នាក់មានទេពកោសល្យពេញលេញក្នុងនាមជាកីឡាករម្នាក់ប៉ុណ្ណោះ។ គាត់ប្រៀបដូចជាគ្រឿងផ្ដាភ្លើងដែលតុបតែងនៅលើកំពូលដើមឈើណូអែលប៉ុណ្ណោះ” ។

Eric Cantona Manchester United_3354460

អ្វីដែលគួរឱ្យកត់សម្គាល់! ក្នុង​បញ្ជី​កីឡាករ World Class របស់លោក Sir Alex  គ្មានកីឡាកររួមមានដូចជា Roy Keane, David Beckham និង Wayne Rooney ដែលសុទ្ធតែជាកីឡាករជួយក្លិប និង​ធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលនៅ Old Trafford ៕

2015942