Didier Drogba ថា​កាល​ជំនាន់គាត់​លេង​នៅ​ Premier League មាន​តែ​ខ្សែការពារ​២​រូបនេះប៉ុណ្ណោះដែល​ពិបាកប្រឈមមុខជាងគេ

ខណៈដែលកំពុងលេងឲ្យ Chelsea Drogba មិន​បាន​ស៊ុត​បញ្ចូល​ទីច្រើន​នោះ​ទេ​ ទល់​នឹង​ក្រុមបិសាចក្រហម Manchester United ។

ត្រឡប់​ទៅ​កាលពី​ឆ្នាំ២០១៥ Rio Ferdinand ​សម្ភាសខ្សែប្រយុទ្ធក្លិប Chelsea កីឡាករ Didier Drogba ក្នុង​កម្មវិធីមួយរបស់ BT Sport។

Rio Drogba Vidic

វីរបុរស Chelsea រូបនេះ​និយាយ​ថា៖" ដើម្បី​ស៊ុតបញ្ចូល​ទី​ទល់និង​ក្រុម United មានន័យថា​ទាល់​តែ​ខ្ញុំមាន​ការ​ប្រកួតមួយដ៏​ល្អ។ តាម​ការ​រំពឹង​ទុកខ្ញុំពិត​ជាចាប់​អារម្មណ៍​មក​លើ​ខ្សេការពារ​ក្នុង​ Premier League ២​នាក់"។

NINTCHDBPICT000004405268

អតីតខ្សែការពារ Manchester United បាន​សួរ​ទៅ​កាន់​ Drogba អំពី​ការ​ប្រកួត​ដ៏​តឺងតែងបំផុត​លើ​ទីលាន​ក្នុង​ប្រទេស​អង់គ្លេស​ហើយ​ Drogba តប​ទៅ​ថា៖" ដូចដែលខ្ញុំតែងតែនិយាយអីចឹង​គឺ​អ្នក និង Vidic"។

103290583

"មានគេ​ថា​ខ្ញុំ​រក​បាន​គ្រាប់​បាល់​បាន​តិច​ពេល​លេង​ទល់​នឹង​ Manchester United ហើយខ្ញុំចង់​និយាយ​ថា​ពេល​ដែល​ខ្ញុំស៊ុត​បញ្ចូល​ទី​ទល់​នឹង​ Manchester United ខ្ញុំពិត​ជាសប្បាយរីករាយណាស់ ដោយ​សារ​តែ​ខ្ញុំមិន​អាច​ស៊ុត​បញ្ចូល​ទីបាន​ច្រើន"។

អតីតកីឡាករ​របស់​ក្រុម​តោខៀវ Chelsea បន្ត​ថា​៖" ដូច្នេះសម្រាប់ខ្ញុំក្នុងការស៊ុតបាល់បញ្ចូលទីទល់នឹងអ្នក មានន័យថាខ្ញុំមានការប្រកួតដ៏​មួយល្អ។ ដូច្នេះអ្នកទាំងពីរ ហើយនៅ​មាន Carles Puyol ម្នាក​ទៀត ព្រោះគាត់ជាខ្សែការពារល្អហើយ​រឹង ប៉ុន្តែគាត់ជាសុភាពបុរសម្នាក់​នៅ​ក្រៅ​ទី លាន"។

Maxresdefault (2)

មក​ដល់​ពេល​នេះ! Vidic និង Ferdinand ត្រូវ​បាន​គេ​ដឹង​ថា​ជាកីឡាករដ៏គួរឱ្យខ្លាចបំផុតក្នុងតំបន់ការពារ និងជាខ្សែការពារកណ្ដាលដៃគូល្អបំផុតក្នុងបាល់​ទាត់សម័យទំនើប។

គ្មានអ្វីប្លែកទេ! ដែលខ្សែប្រយុទ្ធដូចជា Drogba ដែលរកបាន ១៩៧ គ្រាប់ឱ្យក្រុមតោខៀវ Chelsea គោរពពួកគេទាំងពីរយ៉ាង​ខ្លាំងនោះ។