Shola Shoretire បានចុះហត្ថលេខាលើកិច្ចសន្យាជាកីឡាករអាជីពដំបូងរបស់គាត់ជាមួយក្រុម Manchester United ហើយបានហ្វឹកហាត់ជាមួយក្រុមឈុតធំរបស់បិសាចក្រហមរួចទៅហើយ។
ខ្សែប្រយុទ្ធរូបនេះដែលមកហ្វឹកហាត់ក្នុងឈុតយុវជនថ្នាលក្រុមបិសាចក្រហមតាំងពីអាយុ ៩ ឆ្នាំម្នាក់នេះ បានចុះហត្ថលេខាលើក្រដាសកុងត្រាជាកីឡាករអាជីពកាលពីសប្តាហ៍មុន បន្ទាប់ពីឈានដល់អាយុ ១៧ ឆ្នាំ។
គាត់ត្រូវបានគេចាត់ទុកថាជាកីឡាករមានទេពកោសល្យវ័យក្មេង ដ៏ភ្លឺស្វាងម្នាក់នៅក្នុងក្រុមអាយុក្រោម ២៣ ឆ្នាំរបស់ Manchester United និងបានស៊ុតបាល់បញ្ចូលទីចំនួន ៣ គ្រាប់ក្នុងជ័យជម្នះ ៦-៤ របស់ពួកគេជាមួយក្រុម Blackburn Rovers កាលពីរាត្រីថ្ងៃសុក្រ។
កិច្ចប្រឹងប្រែងរបស់គាត់មិនបានគេចផុតពីក្រុមគ្រូក្រុមអ្នកជំនាញមើលជើងកីឡាកររបស់ក្លិបនោះទេស្របពេលោក Ole Gunnar Solskjaer បានស្នើសុំឱ្យគាត់ចូលរួមហ្វឹកហាត់ជាមួយក្រុមឈុតធំ។
ហេតុអ្វីបានជា Shoretire ត្រូវបានគេវាយតម្លៃខ្ពស់ដូច្នេះ?
កីឡាករវ័យ ១៧ ឆ្នាំរូបនេះទើបតែបានរុញចូលមកលេងក្នុងឈុត U23 របស់ក្លិបកាលពីខែកញ្ញាឆ្នាំមុននេះទេ ប៉ុន្តែបានធ្វើឱ្យគ្រូបង្វឹករបស់ខ្លួនចាប់អារម្មណ៍រួចទៅហើយជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស។ គាត់លេងជាមួយក្រុមយុវជនរបស់ក្លិបសឹងតែគ្រប់ឈុតដោយបង្ហាញពីទំនុកចិត្តនិងសមត្ថភាពខ្ពស់។
ខ្សែប្រយុទ្ធរូបនេះអាចលេងក្នុងតំណែងប្រយុទ្ធស្លាប ប្រយុទ្ធលេខ ១០ និងជាខ្សែប្រយុទ្ធជួរមុខ ជាមួយមានភាពបត់បែនយ៉ាងអស្ចារ្យ ហើយអ្នកអាចមើលឃើញគុណភាពនៅក្នុងបច្ចេកទេសនៃការញាក់បាល់ និងការប៉ះសេរបស់គាត់។ អត្រាលេងរបស់គាត់នៅរដូវកាលនេះមានភាពប្រសើរឡើងហើយគាត់កំពុងទទួលបានជោគជ័យនាពេលអនាគត។
តើ Solskjaer បានធ្វើអ្វីខ្លះដល់គាត់?
ដោយសារតែស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ ការនធ្វើដំណើរចេញទៅប្រកួតឬហ្វឹកហាត់នៅក្រៅត្រូវបានហាមឃាត់ ហើយកីឡាករយុវជនរបស់ក្លិបត្រូវបានផ្ដល់ឱកាសហ្វឹកហាត់ជាមួយមនុស្សកីឡាករឈុតធំរបស់ក្លិប ដែលនេះយើងអាចមើលឃើញអនាគតជាមុន ដែលខុសប្លែកអំពីការលេងក្នុងឈុត U23 រាល់ៗសប្ដាហ៍របស់គាត់។
ក្រៅពីហ្វឹកហាត់ជាមួយក្រុមធំ គាត់នឹងប្រើបន្ទប់ផ្លាស់សម្លៀកបំពាក់ជាមួយកីឡាករឈុតធំទាំងនោះ ហើយ ស្គាល់ពីរបៀបរបបដែលកីឡាករឈុតធំធ្វើ ហើយនេះគឺជាអ្វីដែលលោក Ole ឲ្យកីឡាករយុវជនមកចូលរយមជាមួយកីឡាកររៀមច្បងនានា។
និយាយពីការប្រកួតក្នុង Premier League II ឬពានរង្វាន់សម្រាប់ U23 ការប្រកួតបន្ទាប់របស់ Manchester United U-23 គឺលេងនៅថ្ងៃសុក្រនេះទល់នឹងក្រុម Arsenal U-23 ដែល Shoretire រំពឹងថានឹងមានការចូលរួមលេងដែរ ទោះបីជារូបគេមកហ្វឹកហាត់ជាមួយក្រុមឈុតធំក៏ដោយ។
Solskjaer បានឃ្លាំមើលយ៉ាងជិតស្និទ្ធនូវវឌ្ឍនភាពរបស់កីឡាករក្នុងឈុត U23 ហើយលោកក៏មានការសន្ទនាគ្នាជាទៀងទាត់រវាងគ្រូបង្វឹកសញ្ជាតិន័រវេសនិងលោក Neil Wood និង Nicky Butt ដែលកំបុងកាន់ទួនាទីជាគ្រូបង្វឹកមើលការខុសត្រូវក្មេងៗទាំងអស់នេះ ។
Shoretire ត្រូវបានលើកមកជាសមាជិកក្រុមឈុតធំនិងដាក់ឲ្យហ្វឹកហាត់ជាមួយសិស្សច្បងកំឡុងថ្ងៃបុណ្យណូអែល ខណៈពេលដែលកីឡាករយុវជនថ្នាលដទៃទៀតផ្ដល់ឱកាសមកហាត់ដូចគ្នា ហើយលោក Solskjaer នៅតែបន្តកោតសរសើរចំពោះអ្វីដែលលោកបានឃើញកីឡាករវ័យ 17 ឆ្នាំរូបនេះ ដោយថែមទាំងដាក់ឲ្យមករួមក្រុមត្រៀម FA Cup ជាមួយគូប្រកួត West Ham ក្នុងសប្ដាហ៍នេះ ។
តើមានគេនិយាយអ្វីខ្លះអំពីគាត់?
លោក Neil Wood អ្នកចាត់ការក្រុមបិសាចក្រហមអាយុក្រោម ២៣ ឆ្នាំបាននិយាយថា៖“ ជាមួយនឹង Shola អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះគឺថា គាត់គឺជាកីឡាករមានបច្ចេកទេសល្អ ហើយ Shola តែងតែលេងរហូតពីមួយឆ្នាទៅមួយឆ្នាំពេញមួយជីវិតជាកីឡាករយុវជននៅ Man Utd សឹងគ្រប់កម្រិតរបស់គាត់។
ខ្ញុំមិនអាចចាំទេថាគាត់លេងរាល់ដងហ្នឹងប៉ុន្មានប្រកួត ឬស៊ុតបញ្ចូលទីប៉ុន្មានគ្រាប់នោះទេ។
"គាត់តែងតែត្រូវបានគេលាតត្រដាងអំពីភាពខ្លាំងរបស់គាត់ ។ ខ្ញុំគិតថាគាត់ជាក្មេងដែលមានភាពចាស់ទុំជាងគេបើធៀបជាមួយកីឡាករមានអាយុស្របាលគាត់ ហើយរបៀបដែលគាត់លេងគឺមានភាពចាស់ទុំណាស់។
គាត់ធ្វើការច្រើនលើទីលាន ហើយទទួលបានមុខតំណែងលេងច្រើនពិសេសក្នុងតំបន់ប្រយុទ្ធគាត់លេងស្លាបផង លេងប្រយុទ្ធកណ្ដាលផង ប្រយុទ្ធលេខ១០ផង បម្រើស្លាបឆ្វេងស្ដាំផង"។
“ អ្វីក៏ដោយ! ដែលអ្នកស្នើសុំឱ្យគាត់ធ្វើ និងបញ្ជាបាល់យ៉ាងម៉េចនុះ! គឺគាត់នឹងធ្វើហើយអ្នកអាចទុកចិត្តគាត់ឱ្យធ្វើការងារនោះបាន។ គាត់ធ្វើបានល្អណាស់ សម្រាប់អាយុរបស់គាត់។
"ខ្ញុំមិនរំពឹងថាគាត់ជាកីឡាំករល្ងជាងគេក្នុងការប្រកួត និងក្លាយជាតួសំខាន់របស់ក្រុមនោះទេ ព្រោះគាត់នៅក្មេងនៅឡើយ ប៉ុន្តែគាត់មិត្រឹមតែជាអ្នកបង្ហាញលើទីលានប៉ុណ្ណោះទេ តែគាត់ជាកីឡាករម្នាក់មានចរឹតដឹកនាំការប្រកួតសឹងតែគ្រប់ប្រកួតក្នុងរដូវមួយរដូវកាលទៅមួយរដូវកាល"។
ក្នុងរដូវកាលនេះគាត់បង្ហាញខ្លួនបាន ១៣ ដងនៅ Premier League 2 ដោយរកបាន ៥ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន៣លើក។ Shoretire បានបង្ហាញខ្លួនចំនួន ២ ដងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុងកម្រិតក្រោម ១៦ ឆ្នាំ៕
ប្រភព៖ Goal.com
ប្រែសម្រួល៖ សហសេវិក