ខ្សែការពារក្លិប FC Barcelona កីឡាករ Gerard Piqué គឺជាស្វាមីរបស់អ្នកនិពន្ធបទចម្រៀង និងតារាចម្រៀងសញ្ជាតិនកូឡុំប៊ីលំដាប់ពិភពលោក Shakira នៅឆ្នាំ២០១០។
ពួកគេជួបគ្នាដំបូងពេលដែលថតបទសម្រៀង "Waka Waka (This Time for Africa)"ដែលជាបទចម្រៀងផ្លូវការរបស់ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ 2010 FIFA World Cup។
Piqué និង Shakira មានថ្ងៃខែកំណើតដូចគ្នា គ្រាន់តែឆ្នាំកំណើតខុសគ្នា១០ឆ្នាំ(Shakira អាយុច្រើនជាង Piqué ១០ឆ្នាំគត់)។ មកដល់ពេលនេះអ្នកទាំងពីរមានបុត្រាបុត្រី២នាក់ហើយ។ ក្នុងកម្មវិធីមួយ Piqué បានរំលឹករឿងកាលតាមស្នេហ៍ Shakira ដំបូងថា៖"
“ នេះជាលើកទីមួយដែលខ្ញុំបានជួប Shakira នៅឯទីក្រុងម៉ាឌ្រីតនៅពេលដែលយើងកំពុងថតវីដេអូបទចម្រៀង“ Waka Waka” មុនការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១០ ហើយខ្ញុំបានសុំលេខទូរស័ព្ទរបស់នាង។
នាងបានមកដល់ប្រទេសអាហ្វ្រិកខាងត្បូងមុនពួកយើង ដើម្បីច្រៀងនៅក្នុងកម្មពិធីបើក។ ខ្ញុំបានផ្ញើសារទៅនាងដោយសួរថាតើអាកាសធាតុយ៉ាងម៉េចហើយនៅទីនោះ ព្រោះយើងនឹងទៅដល់ទីនោះ២ ៣ថ្ងៃទៀត"។
" នេះគឺជាសំណួរឆោតល្ងង់មួយ ដែលអ្នកសរសេរបើកឆាកសុំស្នេហ៍ ប៉ុន្តែមិននឹកស្មានថាទទួលបានការឆ្លើយតបមកវិញដូចជាៈ វាពិតត្រជាក់ កុំភ្លេចយកអាវរងារមកជាមួយផង។ បន្ទាប់មកនាងសរសេរសារវែងមួយដែលរៀបរាប់លំអិតពីការផ្លាស់ប្តូរសីតុណ្ហភាពពេញមួយថ្ងៃនៅទីនោះ"។
ពេលនោះខ្ញុំបានគិតថា៖ ព្រះជាម្ចាស់អើយ! នេះមិនធម្មតាទេ› នៅក្នុងសេចក្តីលម្អិតនៃសារទាំងនោះហើយដែលខ្ញុំអាចដឹងបានថាបង្កប់ដោយសេចក្តីស្រលាញ់។ យើងចាប់ផ្តើមផ្ញើសារទៅវិញទៅមកអំឡុងប្រកួតទាំងនោះ"។
"ទោះយ៉ាងណាក្ដី! ឱកាសតែមួយគត់ដែលខ្ញុំអាចជួបនាងផ្ទាល់! គឺទាសល់តែខ្ញុំឡើងវគ្គផ្តាច់ព្រ័ត្រទើបបាន ព្រោះពេលនោះនាងនឹងសម្តែងនៅក្នុងកម្មវិធីពិធីបិទ។ ខ្ញុំបានប្រាប់នាងថា(សរសេរសារ) ប្រសិនបើខ្ញុំបានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយមានឱកាសជួបនាង ខ្ញុំនឹងធ្វើ"។
"វគ្គផ្តាច់ព្រ័ត្រគឺជារឿងល្អបំផុតដែលខ្ញុំធ្លាប់ជួប ចាប់តាំងពីប្រទេសអេស្ប៉ាញឈ្នះជើងឯកបាល់ទាត់ពិភពលោក ហើយខ្ញុំបានជួបស្នេហាពិតនៃជីវិតរបស់ខ្ញុំ។ ខ្ញុំបានចាកចេញពីអាហ្វ្រិកខាងត្បូងដោយក្លាយជាមនុស្សផ្សេងម្នាកទៀត(មានស្នេហាជាប់ខ្លួន)"៕