ធ្លាក់យន្តហោះដឹកក្រុមបាល់​ទាត់មួយ​នៅ​ប្រេស៊ីល ប្រធានក្លិប ​និង​កីឡាករ៤​នាក់​ស្លាប់

វា​ជា​រឿងមួយ​ដ៏សោកសៅបំផុតក្នុង​ពិភពបាល់​ទាត់ពិសេស​ប្រទេស​ប្រេស៊ីលទាំងមូល! យន្ដហោះមួយគ្រឿងដឹកប្រធានក្លិប និងកីឡាករ ៤ នាក់របស់ក្លឹបបាល់ទាត់លេង​ក្នុង​លីគ​ទី​៤ ប្រេស៊ីល FR Palmas ត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅព្រឹកនេះក្នុងឧប្បត្តិហេតុមួយនៅ Tocantins ។

Palmas

អ្នកនាំពាក្យរបស់ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះបានធ្លាក់ភ្លាមៗ ពេល​ឡើង​ផុតគន្លងផ្លូវ ស្រប​ពេលហោះឡើង​ខណៈដែលពួកគេធ្វើដំណើរទៅកាន់​ទីក្រុង Goiania ដើម្បីប្រកួតជាមួយក្រុម Vila Nov។ សោកនាដកម្មនេះបានធ្វើឱ្យប្រធានក្លឹបលោក Lucas Meira និងកីឡាករ ៤ នាក់គឺ Lucas Praxedes, Guilherme Noé, Ranule និង Marcus Molinari បានស្លាប់នៅនឹងកន្លែង។

1_MAIN Plane Crash

មូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត ហើយវាក៏កំពុងទទួលបានការយកចិត្តទុកដាក់ពីសមាគមន៍បាល់ទាត់អន្តរជាតិ (FIFA) ផងដែរ។FIFA បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា“ FIFA សូមចូលរួមរំលែកទុក្ខដល់ក្លិប Palmas FR មកពីប្រទេសប្រេស៊ីល"។

https://twitter.com/FIFAcom/status/1353462991795204102?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1353462991795204102%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.vocketfc.com%2Fpesawat-terhempas-presiden-dan-pemain-kelab-bola-sepak-brazil-maut%2F

នេះជាឧប្បត្តិហេតុទី ២ ដែលពាក់ព័ន្ធនឹងក្លឹបបាល់ទាត់ប្រេស៊ីល បន្ទាប់ពីការធ្លាក់យន្ដហោះដ៏រន្ធត់ដែលបានសម្លាប់កីឡាកររបស់ក្លឹប Chapecoense លេង​ក្នុង​លីគ​កំពូល​ប្រេស៊ីល Serie A ស្ទើរតែទាំងអស់ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៦ ៕

920d4d3195b3ff5246280288d110cef4

PRI_180345891