Jamie Vardy ទម្លាយ​រឿង​មួយរបស់N’Golo Kante: គាត់​អត់ចង់បាន​ឡាន​ជិះទេ​សុខចិត្តរត់​ទៅ​ហាត់​រាល់​ថ្ងៃ

កាល​ពី​ឆ្នាំ​២០១៥​ ក្លិប Leicester City បាន​ចុះ​កុងត្រា​យក​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង N'Golo Kanté ហើយ​ក្នុង​ឆ្នាំ​នោះ​ដែរ ក្លិប​កញ្ជ្រោង​ខៀវ​ដែល​មាន​ម្ចាស់​ជាជនជាតិ​ថៃ​បាន​ឈ្នះ​ពាន Premier League លើក​ដំបូង​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល ក្រោយ​ឡើង​មក​លេង​នៅ​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​២០១៤-២០១៥។

Vardy Kantee

N'Golo Kanté គឺ​ជា​ខ្សែ​បម្រើ​ដ៏​លេច​ធ្លោម្នាក់ហើយ​មក​ដល់​បច្ចុប្បន្ន​ទោះ​បី​ជា​គាត់​មក​លេង​នៅ Chelsea ក៏​នៅ​តែ​ជា​សំណព្វចិត្ត​អ្នក​គាំទ្របាល់​ទាត់​ក្នុង​ពិភពលោកដដែល។

ខ្សែ​ប្រយុទ្ធរបស់​ក្លិប​ Leicester City កីឡាករ Jamie Vardy បាន​ទម្លាយ​រឿង​មួយ​អំពី​ម្ចាស់​ពាន World Cup 2018 រូបនេះ​ថា៖

VARDY

"ខ្ញុំចាំបានថាពេល​ដែល​យើង​ចុះកុងត្រា​យក​គាត់ គាត់​មិន​ចង់​បាន​ឡាន​ជិះ​ទេ( ក្លិប​ទិញឡាន​ឲ្យ)​ពី​ព្រោះ​គាត់​បាន​គិត​ថា​គាត់​អាច​រត់​ទៅ​ហាត់​រាល់ៗព្រឹក​បាន​ហើយ ដោយ​សារ​ផ្ទះ​គាត់​នៅ​ជិត​ស្ដា។

មនុស្សអី​ក៏​ល្អម្ល៉េះ ប៉ុន្តែ​នៅ​លើ​ទីលាន​វិញ គាត់​រឹត​តែ​ល្អ​ទៅ​ទៀត។ មិន​ថា​គាត់​ ឬ​មិត្តរួម​ក្រុមបាត់​បាល់​ទី​ណា​នោះ​ទេ គាត់​យក​មក​វិញ​ទាល់​តែ​បាន"។

N+Golo+Kante+Leicester+City+vs+Chelsea+Emirates+TTo8maIhTudl

"កាល​ពី​ខែ​មុន បន្ទាប់​ពី​ការ​ប្រកួត​ចប់​នៅ ​Stamford Bridge គាត់​បាន​មក​និយាយ​ Hello មក​កាន់​ពួក​យើងក្នុង​បន្ទប់​ផ្លាស់សម្លៀកបំពាក់។ រឿង​ដំបូង​ដែល​ខ្ញុំ​បាន​សួរ​ទៅ​គាត់​គឺ ៖​នៅ​បើក​ឡាន Mini Cooper នោះ​នៅ​ឡើយ​ទេអី​ មិត្តភ័ត្រ?

ហើយ​គាត់​ក៏​តប​មក​ខ្ញុំថា​ គាត់​បាន​ផ្ញើឡាន​ដែល​គាត់​ទទួលបាន​នៅ Leicester ទៅ​ផ្ទះនៅបារាំង​បាត់​ហើយ ប៉ុន្តែ​គាត់​បាន​ទិញ​ឡាន​ម៉ាក​ Mini Cooper ថ្មី​មួយ​ជិះ​មក​ដល់​បច្ចុប្បន្ន​នេះ"។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក