មនុស្សស្រី ៤ ប្រភេទនេះ គឺរមែងធ្វើឲ្យមនុស្សប្រុសមានការហត់.នឿយ និងធុញទ្រាន់ឆាប់រហ៧សបំផុត ហើយជឿថាគ្មានបុរសណាចង់នៅក្បែរ ឬយកមកធ្វើជាគូអនាគតទៅថ្ងៃមុខទេ។
៤) មិនទុកសេរីភាពឲ្យគេខ្លះ
មនុស្សប្រុសក៏ត្រូវការអារម្មណ៍ឯករាជ្យសម្រាប់ខ្លួនឯងខ្លះដែរ ហើយក៏មានពេលខ្លះចង់បានពេលវេលាឯកជន នៅតែឯងឬជាមួយមិត្តភ័ក្ដិម្ដងម្កាលអីចឹង។ ប៉ុន្តែបើជាមនុស្សស្រីដែលព្យាយាមចង់ដឹងចង់លឺ ចង់តាមគ្រប់ពេល មិនដកឃ្លាសោះ នោះបុរសៗមិនសូវចូលចិត្តប៉ុន្មានទេ។ ជារួមអ្នកគួរតែផ្តល់ពេលវេលាសម្រាប់គេជាគេខ្លះ ហើយទុកចន្លោះជីវិតសម្រាប់គេខ្លះផង។
៣) មនុស្សស្រីដែលមិនចេះរៀបចំខ្លួន
មិនមែនមនុស្សប្រុសទាំងអស់សុទ្ធតែស្រលាញ់សំដៅលើផ្នែកសម្រស់នោះទេ ប៉ុន្តែជាទូទៅមនុស្សស្រីគឺតែងតែមានការរៀបចំខ្លួន ដែលធ្វើឲ្យមើលទៅមានភាពទាក់ទាញ ហើយមួយផ្សេងទៀតក៏បុរសៗចូលចិត្តមោទនភាពនឹងបង្ហាញពីភាពស្អាតរបស់អ្នកទៅកាន់មនុស្សជុំវិញខ្លួនគេផងដែរ។
២) មនុស្សស្រីដែលពឹងផ្អែកលើបុរសនោះជ្រុល
ជាទូទៅមនុស្សប្រុសប្រាកដជាដើរតួ ធ្វើគ្រប់យ៉ាងដើម្បីមិនចង់ឲ្យមនុស្សស្រីដែលខ្លួនស្រលាញ់ពិបាក។ ប៉ុន្តែក៏គួរតែមានករណីលើកលែងខ្លះដែរ កុំមិនថាតែរឿងធំ រឿងតូច អ្នកសុទ្ធតែពឹងផ្អែកលើគេទាំងអស់នោះ យូរៗទៅវាធ្វើឲ្យមើលឃើញថា ទំនាក់ទំនងគ្រាន់តែជាការពឹងផ្អែកទៅភាគីម្ខាង ពុំមែនជាស្នេហាមានការទៅមកនោះទេ។
១) មនុស្សស្រីមាត់ឥតគម្រប
ទោះខឹងប៉ុណ្ណា អន់.ចិត្តប៉ុណ្ណា សូមកុំស្រែកឬបន្ទោសមនុស្សប្រុសនោះនៅនឹងមុខគេឯង ឬនៅទីសាធារណៈ ព្រោះមនុស្សប្រុសក៏ពួកគេត្រូវការកិត្តិយសដូចគ្នា។ មួយផ្សេងទៀតសូមកុំយកបុរសដែលស្រលាញ់អ្នក ទៅប្រៀបធៀបជាមួយបុរសផ្សេងឯទៀត ហើយត្រូវចាំថាចំណុចខ្លះនៃជីវិត គ្រប់គ្នាមិនអាចដូចគ្នាទាំងស្រុងនោះទេ៕
ប្រភព៖ Phunutoday | ប្រែសម្រួល៖ ក្នុងស្រុក