នៅក្នុងរូបភាពមួយសន្លឹកនេះ មានលាយឡំនូវដើមឈើ ស្បូវ របង សត្វចាប ហើយការលាយឡំទាំងនោះបានបង្កើតចេញជាចន្លោះប្រហោងដ៏ធំមួយដែលមើលឃើញចេញជាសត្វដំរី។
តាមការតេស្តបែបចិត្តសាស្រ្តទំនើប របៀបរបបដែលអ្នកមើលឃើញដំបូងបង្អស់ យើងក៏អាចបកស្រាយបានពីចរិតលក្ខណៈរបស់អ្នក។ តោះទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖
១) បើអ្នកមើលឃើញចេញជាភូមិតូចមួយ (មានផ្ទះ ដើមឈើ និងសត្វចាប...)
នោះមានន័យថាអ្នកជាមនុស្សដែលផ្តោតទៅលើភាពឯករាជ្យ ហើយចូលចិត្តធ្វើអ្វីដោយមិនពឹងពាក់អ្នកដទៃ។ អ្នកជាមនុស្សដែលអាចបង្កើតក្តីសុខសម្រាប់ខ្លួនឯង ហើយមិនចាំបាច់តែត្រូវការនរណាម្នាក់មកជួយលៀងអារម្មណ៍របស់អ្នកឲ្យឈានទៅរកក្តីសុខឡើយ។
ពេលខ្លះអ្នកលែងសូវទុកចិត្តមនុស្សជុំវិញខ្លួន ជាហេតុរុញឲ្យរឿងមួយចំនួនអ្នកមិនធ្វើការរំពឹងទុកផលតបស្នងអ្វីទាំងអស់ពីគេ។ បើនិយាយពីចរិតលក្ខណៈទូទៅវិញ អ្នកជាមនុស្សមានទេពកោសល្យ ហើយពូកែលេងសើច និងជាមនុស្សទាក់ទាញដែលរមែងគិតតែពីភាពវិជ្ជមាន។
២) បើអ្នកមើលឃើញសត្វដំរីមួយក្បាល
ប្រសិនសម្លឹងភ្លាម បែរជាឃើញនូវទម្រង់ចេញជាសត្វដំរី នោះមានន័យថាអ្នកបានទទួលរងនូវអារម្មណ៍រង.គ្រោះណាមួយនៅពេលបច្ចុប្បន្ន។ ដំណាក់កាលជីវិតរបស់អ្នកពេលនេះ អ្នកហាក់មិនសូវទុកចិត្តឬជឿជាក់ខ្លួនឯងពេកទេ ប៉ុន្តែអ្នកជាប្រភេទមនុស្សចិត្តល្អ ស្មោះត្រង់និងមានទំនាក់ទំនងជាមួយមនុស្សខាងក្រៅបានយ៉ាងល្អ។
បែបណាមិញអ្នកក៏មានលាយឡំនៅអារម្មណ៍សោក.សៅពីអតីតកាលខ្លះដែរ ដែលវានៅតែតាមប.ន្លាចអ្នក អ៊ីចឹងយើងសូមលើកទឹកចិត្តឲ្យអ្នករៀនបន្ថែមទំនុកចិត្តសម្រាប់ខ្លួនឯ ហើយបន្តដំណើរជីវិតទៅមុខទៀត៕
ប្រភព៖ Namastest | ប្រែសម្រួល៖ ក្នុងស្រុក