ជីវិតគូ គឺរមែងដូចចានក្នុងរាវដែលតែងតែប៉ះទង្គិចគ្នា ហើយគ្មានគូណាដែលថាមិនធ្លាប់ឈ្លោះ.ប្រកែកគ្នា និងមានក្តីសុខរហូតនោះទេ។ សំខាន់គឺចេះអត់ឱនឲ្យគ្នា លើកទឹកចិត្តគ្នា និងណែនាំគ្នាទៅរកផ្លូវជីវិតដ៏ល្អមួយ។
ដោយឡែកសម្រាប់ជីវិតអាពាហ៍ពិពាហ៍នាមបុរសជាស្វាមី ប្រសិនអាចទទួលបាននូវភរិយាដែលមានលក្ខណៈពិសេស ៣ ដូចរៀបរាប់ខាងក្រោម នោះគឺស្មើនឹងអ្នកមានគ្រាប់ពេជ្រមួយនៅក្នុងដៃ ហើយសូមកុំបោះបង់ឲ្យសោះ និងព្យាយាមថែរក្សាឲ្យបានល្អ។
៣) ប្រពន្ធដែលយកចិត្តទុកដាក់ មើលទុក្ខធុរៈប្តីនិងកូន
ប្រពន្ធដែលល្អ គឺប្រពន្ធដែលតែងតែគិតពីទុក្ខលំបាក ចំណុចខ្វះខាតរបស់ប្តីនិងកូន។ ជាទូទៅគេតែងនិយាយថា ប្តីជាបង្គោលនៃគ្រួសារ ប៉ុន្តែប្រពន្ធក៏ជាផ្នែកសំខាន់មួយដែរ ដែលជំរុញឲ្យបង្គោលមួយនោះមានភាពរឹងមាំនិងនឹងនបន្តទៀតបាន។
លើកតែឧទាហរណ៍តូចមួយ ត្រឹមការចម្អិនម្ហូប គឺអ្នកប្រាកដជានឹកដល់សុខភាពរបស់ប្តីនិងកូនជាចម្បង ហើយមិនសូវទម្លាប់ឲ្យមានពេលទៅបរិភោគនៅខាងក្រៅទេ ហើយខ្លួនឯងព្រមធ្វើម្ហូបឬបំពេញនៅចំណង់ចំណូលចិត្តដែលប្តីត្រូវការ។
២) ស្មោះត្រង់មិនផិតក្បត់
បើចេះយកចិត្ត ចេះមើលទុក្ខធុរៈគ្រួសារ ហើយមានចិត្តស្មោះត្រង់ទៀត នោះជាចំណុចលេចធ្លោធំៗដែលធ្វើឲ្យប្តីដកចិត្តពីអ្នកលែងបាន។ អ្នកត្រូវចាំថា ក្រោយពេលរៀបការហើយ សូមកុំបន្តនូវសកម្មភាពជិតស្និទ្ធជាមួយអ្នកក្រៅ បើទោះបីពួកគេធ្លាប់ជាមិត្តជិតដិតកាលពីនៅរៀនឬកាលនៅធ្វើការក៏ដោយ។ មួយផ្សេងទៀតនៅពាក្យថា ស្មោះត្រង់ នេះ សុំកុំទម្លាប់យកអ្នកផ្សេងមកប្រៀបធៀបនឹងប្តីរបស់អ្នក រហូតដល់ចំណុចខ្លះអាចធ្វើឲ្យបុរសជាប្តីមានការអាក់.អន់ចិត្ត។
៣) ចេះស្តាប់និងយល់នូវសាច់រឿង
ជាគ្រួសារតែមួយ មានរឿងអ្វីក៏គេយកមកជជែកគ្នាដែរ ប៉ុន្តែបើស្រ្តីដែលជាប្រពន្ធចេះប្រើប្រាស់អារម្មណ៍ដាក់ចិត្តស្តាប់ និងជួយដោះស្រាយ ឬចែករំលែកគំនិតយោបល់ទៅវិញទៀត នោះជាអ្វីដែលបុរសជាប្តីត្រូវការបំផុត។ រហូតដល់ពេលខ្លះទោះបីអ្នកចាប់ផ្តើមជាមួយគ្នាពីបាតដៃទទេ តែឲ្យតែមានមនុស្សស្រីដែលពូកែគិត និងពូកែផ្តល់យោបល់រង់ចាំគាំទ្រពីក្រោយ នោះមិនយូរមិនឆាប់ជីវិតគ្រួសារអ្នកប្រាកដជាថ្កុំថ្កើងជាក់ជាមិនខាន៕
ប្រភព៖ Phunutoday | ប្រែសម្រួល៖ ក្នុងស្រុក