ជាទូទៅមនុស្សស្រីតែងតែឆាប់មានអារម្មណ៍ឆេវ.ឆាវ និងខឹង.សម្បាលឿនជាងបុរស ដោយនោះអាចថាជាធម្មជាតិរបស់មនុស្សស្រីទៅហើយ ប៉ុន្តែក៏មានមនុស្សស្រីឆ្លាតវៃខ្លះដែលចេះមានវិធីផ្ទាល់ខ្លួន ដើម្បីកែប្រែទម្លាប់មិនល្អមួយនោះ។
នៅពេលដែលមនុស្សស្រីខឹងខ្លាំង គឺពួកគាត់តែងតែគ្រប់គ្រងអារម្មណ៍មិនបានល្អ ហើយជួនខ្លះទាំងសម្តីចេញពីមាត់ក៏ដូចគ្នា ដែលហ៊ាននិយាយទៅកាន់នរណាម្នាក់ដោយឥតបានព្រាងទុក។ យ៉ាងណាមិញអ្នកក៏គួរតែរៀនពី ៣ ចំណុចនេះ ដើម្បីឲ្យអ្នកអាចទម្លាប់ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ នៅពេលមានរឿងរកាំ.រកូសណាមួយ៖
១) ចេះរំងាប់ចិត្តនិងមើលគ្រប់ជ្រុងជ្រោយ
សន្តិភាពផ្លូវចិត្ត និងការបន្ថយកម្តៅក្នុងចិត្ត គឺមិនមែនសុទ្ធតែមនុស្សស្រីរាល់គ្នាអាចធ្វើបាននោះទេ ប៉ុន្តែបើអ្នកអាចឈានដល់ចំណុចនោះ គឺរាប់ថាល្អបំផុតហើយ។ ប្រភេទមនុស្សស្រីបែបនេះគឺឆ្លាតវៃ នៅពេលមានរឿងខឹងសម្បាណាមួយ គឺឲ្យតម្លៃគេខ្ពស់ មិនចេះតែចោទប្រកាន់ ឬខឹងដាច់ក្បាលកន្ទុយ ហើយនាងចូលចិត្តសិក្សាមើលគ្រប់ជ្រុងជ្រោយ ពោលមិនមែនស្តាប់ឬមើលតែមួយជ្រុងហើយវិនិច្ឆ័យលើគេនោះទេ។
២) ទទួលខុសត្រូវគ្រប់បញ្ហាទាំងអស់
ធ្លាប់លឺទេ មនុស្សស្រីខ្លះពេលមានបញ្ហាក្នុងខ្លួន តែងតែរាលដាលមកដល់គេឬមនុស្សជុំវិញខ្លួនដែរហើយ រហូតដល់ពេលខ្លះមិនព្រមទទួលស្គាល់កំហុសខ្លួនឯងថែមទៀត។ មនុស្សស្រីដែលឆ្លាតវៃក្នុងការគ្រប់គ្រងអារម្មណ៍ គឺពួកនាងរមែងយកកំហុសនោះមកធ្វើជាមេរៀន ហើយមិនខ្លាចនឹងទទួលស្គាល់ថានាងបានធ្វើខុសឡើយ នោះក៏រឹតតែមិនខ្លាចនឹងការនិយាយសុំទោស ឬទទួលខុសត្រូវលើការដោះស្រាយនៅរឿងរ៉ាវមួយនោះ។
៣) តែងតែគិតវិជ្ជមាន
ទោះមានរឿងអ្វីក៏ដោយ មនុស្សស្រីឆ្លាតវៃមិនចូលចិត្តបន្ថែមបន្ទុក ឬគិតឲ្យរឿងនោះកាន់តែធំ កាន់តែឆ្ងាយឡើយ។ ផ្ទុយទៅវិញនាងចូលចិត្តគិតបែបវិជ្ជមាន ដោយលើកទឹកចិត្ត ជំរុញឬបំផុសទឹកចិត្តទាំងខ្លួនឯង និងមនុស្សជុំវិញខ្លួនឲ្យគិតល្អៗឡើងវិញ៕
ប្រភព៖ Phunutoday | ប្រែសម្រួល៖ ក្នុងស្រុក