David De Gea មិនដែលរំពឹងក្លាយអ្នកចាំទីលំដាប់ពិភពលោកនោះទេ។ ហើយគាត់ខ្លួនឯងក៏មិនរំពឹងថានឹងក្លាយជាអ្នកចាំទីរបស់ក្លិប At. Madrid ទៅទៀត។
មែនទែនទៅ! De Gea ចាប់ផ្ដើមលេងបាល់ទាត់ដំបូង គឺបាល់ទាត់ហ្វូតសាលដូចវីរបុរសបាល់ទាត់ប្រេស៊ីល Ronaldinho អីចឹងដែរ។ ហ្វូតសាលហ្នឹងទៀតក៏គាត់មិនលេងជាអ្នកចាំទីដែរ គឺលេងជាខ្សែបម្រើ រហូតដល់គាត់មានវ័យ១៤ឆ្នាំទើបប្ដូរតំណែងលេងដោយសារតែគាត់ ពិបាកក្នុងការរៀនទាត់បញ្ចូលទី។
នៅពេលដែលគាត់ចាប់ផ្ដើមបាល់ទាត់ហ្វូតសាលដំបូង មានកីឡាករចាស់មួយចំនួនទៅមើលគាត់លេង។ ឪពុករបស់ De Gea ជាអ្នកចាំទីក្នុងក្លិបមួយលេងក្នុងលីគទី៣អេស្ប៉ាញ។
"ខ្ញុំលេងជាខ្សែប្រយុទ្ធនៅឯសាលាក្នុងទីក្រុងម៉ាឌ្រីដ បន្ទាប់មកខ្ញុំក៏លេងបាល់ទាត់ប្រចាំសាលាផងដែរ។ ខ្ញុំធ្លាប់លេង២តួនាទីដោយលេងជាខ្សែប្រយុទ្ធ និងខ្សែបម្រើ។ ប៉ុន្តែទីបំផុតខ្ញុំលេងជាអ្នកចាំទីល្អជាងទៅវិញ"។ គាត់ (ឪពុករបស់គាត់)បានបង្រៀនខ្ញុំ"។
បន្ទាប់ពីហ្វឹកហាត់និងលេងក្នុងឈុតយុវជន រហូតឡើងមកឈុតធំរបស់ Atletico! ពេលនេះគាត់ក្លាយជាអ្នកចាំទីដៃទីមួយរបស់ Manchester United ហើយជាកីឡាករសំខាន់បំផុតម្នាក់របស់ក្លិបក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។
រយៈពេលនេះ! គាត់ត្រូវគេចាត់ទុកថាជាអ្នកចាទីល្អបំផុតក្នុងពិភពលោក ហើយបើទោះបីជាមួយរយៈចុងក្រោយនេះគាត់ធ្លាក់ទម្រង់លេង ក៏គាត់នៅតែជាអ្នកចាំទីល្អបំផុតម្នាក់ជាជាងខ្សែប្រយុទ្ធដែលគាត់ធ្លាប់លេងកាលពីមុន"។