ស្រមៃថាអ្នកកំពុងស្ថិតនៅលើផ្លូវមួយដែលងងឹតសូន្យឆឹង ហើយអ្នកមានទៀនចំនួន ៤ នៅក្នុងដៃ ដូចបង្ហាញតាមរយៈរូបភាពខាងលើ ហើយគេអនុញ្ញាតឲ្យអ្នកធ្វើការជ្រើសរើសអុជភ្លើងបំភ្លឺទៀនតែមួយប៉ុណ្ណោះ តើក្នុងចំណោម ៤ នោះអ្នកជ្រើសរើសយកមួយណា?
ទៀនមួយដែលអ្នកជ្រើសរើស អាចបង្ហាញអំពីតម្រូវការធំបំផុតរបស់អ្នកសម្រាប់ឆ្នាំ ២០២១ នេះ។ តោះទៅសាកល្បងផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖
១) ទៀនពណ៌បៃតង
ក្នុងចិត្តរបស់អ្នកគឺត្រូវការភាពស្ងប់.ស្ងាត់ និងសន្តិភាពផ្លូវចិត្តធំបំផុតនៅពេលនេះ ដោយតាំងពីចុងឆ្នាំ ២០២០ មកដល់ដើមឆ្នាំ ២០២១ នេះ មានរឿងរ៉ាវមិនស្ងប់ជាច្រើនក្នុងចិត្តរបស់អ្នក ហើយមិនទាន់បានដោះស្រាយចេញ។ ជាទូទៅអ្នកជាមនុស្សដែលមានគេពឹងផ្អែកច្រើន រហូតដល់ពេលខ្លះលែងមានពេលវេលាសម្រាប់ខ្លួនឯង។ អ្នកត្រូវចាំថា មុននឹងជួយអ្នកដទៃបាន ដំបូងឡើយត្រូវជួយទាញខ្លួនឯងចេញពីអារម្មណ៍ដ៏អាក្រក់មួយសិន។
២) ទៀនពណ៌ក្រហម
ប្រសិនអ្នកអុជទៀនពណ៌ក្រហម នោះបង្ហាញឲ្យឃើញថា អ្នកកំពុងត្រូវការអារម្មណ៍ដ៏រឹងមាំមួយសម្រាប់ខ្លួនឯង អារម្មណ៍មួយដែលជួយឲ្យខ្លួនអ្នកអាចប្រឈមនូវរឿងលំបាកដែលកំពុងជួបប្រទះ។ អាចថាកន្លងទៅនេះអ្នកបានជួបរឿងមិនល្អ ដែលមិនអាចដោះស្រាយបាន ហើយអ្នកពុំមានកម្លាំងចិត្តគ្រប់គ្រាន់នោះទេ។
៣) ទៀនពណ៌ខៀវ
ជម្រើសទី ៣ កម្រនឹងមានអ្នកជ្រើសរើសខ្លាំងណាស់ បើតាមដឹង ព្រោះវាខុសពីគេជាទៀនដែលមានប្រវែងខ្លី ងាយនឹងអស់។ ត្រង់ចំណុចនេះក៏អាចបង្ហាញយ៉ាងចំៗថា នៅឆ្នាំ ២០២១ អ្នកកំពុងត្រូវការនូវអភិនិហាណាមួយកើតឡើង ពោលគឺមានរឿងខ្លះដែលអ្នកចង់ធ្វើ ចង់សម្រេចបាន តែមិនហ៊ានសូម្បីតែគិតនូវក្តីសង្ឃឹមដែលអាចទទួលយកវាបាន បែបនេះប្រសិនអភិនិហាមានពិត យើងក៏ជូនពរឲ្យអ្នកអាចអាចជោគជ័យនូវរឿងរ៉ាវមួយនោះ។
៤) ទៀនពណ៌ស
ទៀនចុងក្រោយ បង្ហាញឲ្យឃើញថា អ្នកកំពុងទទួលរងនូវភាពអ.យុត្តិធម៌ពីបញ្ហាឬការចោទប្រ.កាន់ពីនរណាម្នាក់ ហើយត្រូវការដំណោះស្រាយសមប្រកបមួយដោយសុក្រឹតបំផុត៕
ប្រភព៖ Namatest | ប្រែសម្រួល៖ ក្នុងស្រុក