កម្ពុជាត្រូវបានប៉ាន់ស្មានថាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេ

សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់យកសាច់ និងស្នែង។

ដោយឡែកជម្ងឺឆ្លងមួយចំនួនដែលកើតមានលើពពួកសត្វពាហនៈ ក៏ជាកត្តាគម្រាមកំហែងចំពោះប្រភេទសត្វនេះផងដែរ។ សត្វប្រភេទនេះចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃរបោះ វាលស្មៅ ព្រៃគុម្ពោត និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ សត្វទន្សោងមានវត្តមានរាយប៉ាយនៅទូទាំងប្រទេសកម្ពុជា ជាពិសេសមានច្រើននៅតំបន់ភាគនិរតី ភាគខាងជើង និងភាគពាយព្យ និងមានចំនួនតិចតួចនៅក្នុងប្រទេសវៀតណាម។

ន្សោងក្មេងមានសម្បុរក្រហមត្នោតស្រាលវាប្រែប្រួលទៅជាពណ៌ក្រហមត្នោតប្រផេះ ឬក្រហមត្នោតចាស់នៅពេលវាចំណាស់បន្តិច។ ជើងទាំងបួនខាងក្រោមជង្គង់មានពណ៌សដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែវាមានចំនុចមួយដែលប្លែកពីគេ គឺពណ៌សនៅផ្នែកខាងក្រោយត្រង់កំពែងគូទ ។ស្នែងទន្សោងមានរាងមូលជាងស្នែងខ្ទីងមានពណ៌លឿងស្រគាំនៅផ្នែកពាក់កណ្តាលចុះក្រោមហើយចុងស្នែងពណ៌ខ្នៅ។

ទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលទេ។ វាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើសខ្ទីងជាដើម។ ទន្សោងចេញរកស៊ីនៅពេលព្រលឹមនិងពេញព្រលប់។ ជាធម្មតាទន្សោងមេចាស់ជាងគេតែងតែជាអ្នកដឹកនាំហ្វូង។

20140606_04a

ទន្សោងបន្តពូជនៅខែឧសភា ដល់មិថុនានិងអាចបង្កើតកូនបាន១-២ ក្បាលបន្ទាប់ពីពពោះរយៈពេល ១០ ខែ ហើយមេអាចដោយឈ្មោលម្តងទៀតក្រោយពេលកើតកូនបាន ២ ខែ ។

សម្រាប់ទីជម្រករបស់វា គឺរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជា តំបន់ភូមិភាគឦសាន និរតី និង ភាគខាងជើង នៃប្រទេសកម្ពុជា។ វាមានផងដែរនៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និង ថៃ។ ទន្សោងជាប្រភេទមួយដែលទទួលរងនូវការគំរាមកំហែង យ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ដើម្បី យកសាច់និងស្នែង ។ បច្ចុប្បន្ន ទន្សោងមានដោយកម្រនៅតំបន់ភាគច្រើន។ ទន្សោងស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ និងចុះក្នុងបញ្ជីក្រហម IUCN (EN) ថា ជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ។

7 Animals_1

យោងមាត្រា៥៨នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសសត្វព្រៃ ដូចជា ការចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល ប្រមូលពង កូនសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ចាប់ពី ១០០ ០០០‌៛ (ដប់ម៉ឺនរៀល) ដល់ ១ ០០០ ០០០៛ (១លានរៀល)។

៥

អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងការពារទីជម្រករបស់សត្វទន្សោងនៅក្នុងតំបន់ការពារធម្មជាតិ ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ដើម្បីការពារសត្វប្រភេទនេះកុំឱ្យផុតពូជ៕

ប្រភព៖ អង្គការ WCS