រកលុយ និងនៅកំដរកូន តើអ្នកគិតថាមួយណាសំខាន់ជាង?

#រកលុយហើយនិងនៅកំដរកូនតើអ្នកគិតថាមួយណាសំខាន់ជាង?

១. ពេលវេលាដែលឪពុកម្តាយអាចនៅកំដរកូនគឺមានតែប៉ុន្មានឆ្នាំប៉ុណ្ណោះ បើខកខានហើយ គឺមិនអាចត្រឡប់ថយក្រោយម្តងទៀតបានឡើយ។

២. ទារកចាប់ពីកើតរហូតដល់៣ឆ្នាំ អ្នកណានៅមើលថែ ពួកគាត់នឹងស្និទ្ធស្នាលជាមួយអ្នកនោះ។ ក្មេងដែលទើបកើតមកដល់ពិភពលោកនេះ គឺភ័យខ្លាចភាពឯកា និងការបោះបង់ណាស់។

134732435_222042352707387_7818153594598763050_n

៣. ក្មេងពីអាយុ៣ឆ្នាំ ដល់១២ឆ្នាំ ជាពេលកំពុងចម្រើនបញ្ញា ការយល់ដឹង ឪពុកម្តាយចាប់ផ្តើមបង្រៀនពីច្បាប់ទម្លាប់ល្អ កំណត់វិន័យត្រឹមត្រូវ។ ក្មេងដែលខ្វះការអប់រំ គ្មានសីលធម៌ល្អ ពិបាកទទួលបានការគោរព និងឱ្យតម្លៃពីសង្គមណាស់។

៤. ក្មេងអាយុពី១៣ឆ្នាំ ទៅ១៨ឆ្នាំ និយាយពីគោលដៅ និយាយពីសង្គមខាងក្រៅជាមួយកូន កូនទើបឋិតក្នុងវ័យលាស់ត្រួយ កំពុងចាប់ផ្តើមវាយតម្លៃពីពិភពលោក គុណតម្លៃ និងឆាកជីវិតមនុស្ស យើងដែលជាឪពុកម្តាយអាចនៅកំដរប្រឹក្សា និងជួយតម្រង់ផ្លូវឱ្យកូន ទើបកូនៗមិនយល់ខុស គិតខុស ដើរខុសផ្លូវ។

134399634_221604616084494_7896215613234016646_o

៥. ក្រោយអាយុ១៨ឆ្នាំ កូនមានមិត្តភក្រ្ត មានទំនាក់ទំនងក្នុងសង្គមរបស់គេ មានគោលគំនិតរបស់គេ។

នៅពេលអ្នកចាប់ផ្តើមចង់នៅកំដរពួកគេ តើពេលនោះពួកគេនៅត្រូវការអ្នកទៀតដែរឬទេ?

នៅពេលអ្នកចាស់ទៅ អាចមានកូនចៅនៅកំដរ នោះជាទឹកចិត្តរបស់ពួកគេ។

រវាងការរកលុយ និងនៅកំដរ តើអ្នកម្តាយទាំងអស់បែងចែកច្បាស់លាស់មួយណាសំខាន់ មួយណាបន្ទាប់បន្សំហើយឬនៅ?

រក្សាសិទ្ធិ និងបកប្រែដោយ ៖ សុខ គឹមទៀវ