ការបន្ថែម វូកា (Vodka) និងភេសជ្ជៈប៉ូវកំលាំងដូចជាគោជល់ជាដើមដើម្បីបង្កើនរសជាតិទៅលើគ្រឿងស្រវឹងត្រូវបានគេនិយមខ្លាំងណាស់ តែការធ្វើបែបនេះបែរជាត្រូវបានគេរកឃើញថា អាចផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរទៅវិញសម្រាប់សុខភាពក្នុងរាងកាយ បញ្ហាសតិអារម្មណ៍ និងខួរក្បាលជាដើមទៅវិញ។
១.ធ្វើឱ្យអ្នកឆាប់ស្រវឹងជាងពេលធម្មតា និងអាចមានអាការពុលគ្រឿងស្រវឹងដូចជា ឈឺក្បាល វិលមុខ ក្អួតចង្អោរជាដើម
២. ធ្វើឱ្យប៉ះពាល់ស្មារតីអ្នករាល់ពេលបើកបរជាងពេលធម្មតា
៣. ធ្វើឱ្យជាតិស្ករនៅក្នុងខ្លួនកើនឡើងខ្ពស់
៤. ធ្វើឱ្យរាងកាយកើនឡើងនូវកាឡូរី និងសារធាតុកាហ្វេអ៊ីន
៥. ធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយនិងផ្លូវចិត្តដូចជា៖ មានអាការឈឺក្បាល វិលមុខខ្លាំង ខុសពីពេលធម្មតា រាគរូស ក្អូតចង្អោរ អស់កម្លាំង ល្ហិតល្ហៃ អត្រាហានិភ័យនៃការកើតជំងឺបេះដូងកើនឡើងខ្ពស់ ឈឺចាប់សាច់ដុំ មានបញ្ហាការគេង និងមានបញ្ហាថប់អារម្មណ៍ជាដើម។
ប្រុងប្រយ័ត្ន៖ អ្នកមានជំងឺទឹកនោមផ្អែម ជំងឺក្រពះ និងដំបៅក្រពះ ត្រូវតែចៀសវាងដាច់ខាតក្នុងការ លាយភេសជ្ជៈមានជាតិអាល់កុលជាមួយនឹងភេសជ្ជៈប៉ូវកម្លាំង ព្រោះវាអាចធ្វើឱ្យជាតិស្ករក្នុងខ្លួនកាន់តែកើនឡើងខ្ពស់ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងអាចធ្វើឱ្យមានបញ្ហាហូរឈាមនៅក្នុងក្រពះបានថែមទៀតផង៕