តើនឹងមានអ្វីកើតឡើងប្រសិនបើ Cristiano Ronaldo មិនបានចាកចេញពីពីទឹកដី Madeira ដែលជាកោះមួយរបស់ប្រទេសព័រទុយហ្គាល់ ដើម្បីសម្រេដគោលបំណងជាកីឡាករបាល់ទាត់អាជីពដូចបច្ចុប្បន្ន?
កីឡាករលំដាប់ពិភពលោករូបនេះ អាចនឹងក្លាយជាអ្នកនេសាទត្រីនៅលើទូកប្រសិនបើមិនមកលេងបាល់ទាត់ហើយ របរនេរសាទត្រីនេះគឺជាការងារចម្បងរបស់ប្រជានជនដែលរស់នៅលើកោះ Madeira។ ក្នុងបទសម្ភាសន៍មួយម្ចាស់ពាន Ballon dÖr ៥គ្រឿងរូបនេះបាននិយាយថា៖
"នៅវ័យ៣៥ឆ្នាំ? កាលខ្ញុំនៅក្មេង! ខ្ញុំគិតបែបក្មេងដែរកាលនោះ! ខ្ញុំនឹងក្លាយជាអ្នកនេសាទត្រីនៅលើកោះ Madeira"។
មកដល់បច្ចុប្បន្ន! ទោះបីជា Cristiano Ronaldo មានវ័យ៣៥ឆ្នាំហើយក៏ដោយក៏គាត់មិនលាក់លាមអំពីមហិច្ឆតាឈ្នះពានក្នុងបាល់ទាត់នោះទេ គាត់នៅតែចង់លេងបាល់និងបន្តឈ្នះពានជារៀងរហូត។ លើសពីនេះគាត់ក៏មិនដែលលាក់លាមសកម្មភាពប្រចាំថ្ងៃក្នុងបណ្ដាញសង្គមដែរ។
អ្វីដែលលើសពីនេះ! កីឡាករជម្រើសជាតិព័រទុយហ្គាល់មិនដេលបំភ្លេចអតីតកាលដ៏ជូចត់ ដែលជួបភាពក្រីក្រ។ សម្រាប់ Ronaldo ដែលធ្លាប់តែជាមនុស្សម្នាក់ចង់បានរបស់ហូបដើម្បីរស់នោះ ឱកាសមានអនាគតដ៏ភ្លឺស្វាងហាក់ដូចជាស្ដួចស្ដើងណាស់។ ហើយម្យ៉ាងវិញទៀត ការនេសាទត្រីគឺជារបរមួយសំខាន់ក្នុងស្រុកកំណើត នេះគឺជាមូលហេតុដែលគាត់រំពឹងថាខ្លួននឹងក្លាយជាអ្នកនេសាទ។
Cristiano Ronaldo ពិតជាបានជ្រើសរើសដ៏ល្អបំផុតក្នុងជីវិតរបស់គាត់ ដោយប្ដូរមកពាក់ស្បែកជើងបាល់ទាត់ ប៉ុន្តែគាត់មិនបានភ្លេចកំណើតខ្លួនថាគាត់មកពីណា ឬប្រពៃណីរបស់គាត់ជាអ្វីនោះទេ៕