កណ្ដុរមួយក្បាលប្រទះឃើញក្រឡគ្រាប់ធញ្ញជាតិ វាពិតជាសប្បាយអរនឹងចំណីដ៏ហូរហៀរនេះជាខ្លាំង។ វាសម្ងំស៊ីគ្រាប់ធញ្ញជាតិមួយក្រឡនេះយ៉ាងឆ្ងាញ់ ដោយមិនគិតខ្វល់ពីអ្វីទាំងអស់ វាស៊ីតាំងពីចំណីនៅពេញ រហូតដល់បាតក្រឡ ...
ពេលនោះហើយ វាក៏ចាប់ផ្ដើមដឹងថា ការពិត គឺវាបានជាប់នៅក្នុងក្រឡមួយនេះ ដោយមិនអាចរត់ ឬលោតចេញវិញបានទេ។
ចំពោះរឿងនេះ វាបានផ្ដល់នូវមេរៀន៤ ដែលយើងគួរតែចងចាំទុក ៖
១. ការសប្បាយរយៈពេលខ្លី វានឹងនាំឱ្យមានអ្នកធ្លាក់ក្នុងអន្ទាក់រយៈពេលវែង។
២. អ្វីដែលបានមកដោយងាយ វាបានត្រឹមតែធ្វើឱ្យអ្នកបានសោយសុខតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ បើអ្នកភ្លេចខ្លួន សេចក្ដីទុក្ខនឹងរង់ចាំអ្នកនៅខាងមុខ។
៣. មានជំនាញមិនប្រើ មិនខំប្រឹង ហើយមិនដុសខាត់ខ្លួនឯងបន្ថែមទេ ថ្ងៃណាមួយអ្នកនឹងមិនមានជម្រើសអ្វី ដើម្បីជួយខ្លួនឯងនោះឡើយ។
៤. សកម្មភាពត្រូវចាត់វិធានការតាមពេលវេលាត្រឹមត្រូវ បើមិនដូច្នោះទេអ្នកនឹងបាត់បង់អ្វីដែលអ្នកមាន។
គ្មានអ្វីដែលងាយស្រួលទេនៅក្នុងជីវិតនេះ ហើយប្រសិនបើវាកើតឡើងយ៉ាងងាយស្រួល វាក៏នឹងមានហានិភ័យខ្លាំងទៅថ្ងៃមុខផងដែរ៕ 👍
#L1_219 #Knongsrok #Sadlife